ដូណាល់ ត្រាំ ប្រកាស​ពង្រាយ​កងទ័ព​ ដើម្បី​បង្ក្រាបបាតុកម្មឱ្យអស់

  • 2020-06-02 02:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០ថា លោក​បាន​ដាក់ពង្រាយកងទ័ព​រាប់ពាន់នាក់ ដើម្បី​បញ្ឈប់​ការធ្វើបាតុកម្មហិង្សាទាំងអស់​នៅ​ទូទាំងប្រទេស ដោយ​អនុវត្តតាមច្បាប់ និង​រក្សាសណ្តាប់ធ្នាប់។ ការ​ប្រកាស​នេះ ខណៈការតវ៉ាប្រឆាំងនឹង​ការស្លាប់របស់ George Floyd កំពុងផ្ទុះរាលដាលកាន់តែខ្លាំងក្នុងសហរដ្ឋអាមេរិក។

លោក​បាន​ថ្លែងយ៉ាង​ដូច្នេះថា៖ «ខ្ញុំ​កំពុង​បញ្ចេញ​កងកម្លាំងប្រដាប់អាវុធ យោធា និង​មន្រ្តី​អនុវត្តច្បាប់ ដើម្បី​បញ្ឈប់​ការធ្វើកុប្បកម្ម ការលួច ការបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង​ទ្រព្យសម្បត្តិសាធារណៈដែល​ឥត​សំចៃដៃ»។

ជាមួយគ្នានេះ លោក​ត្រាំបាន​បញ្ជា​ឱ្យ​អភិបាលរដ្ឋនីមួយៗ ត្រូវតែ​បង្កើតនូវវិធានការ​អនុវត្តច្បាប់រហូតទាល់តែ​បាតុកម្ម​ហិង្សា​ត្រូវបង្ក្រាបបាន។ «ប្រសិន​បើក្រុងមួយ ឬរដ្ឋមួយ មិនព្រម​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាជន​ទេ នោះ​ខ្ញុំ​នឹង​ចល័ត​យោធាអាមេរិក ហើយ​ដោះស្រាយបញ្ហានេះ​យ៉ាងឆាប់រហ័ស​សម្រាប់ពួកគេ»៕

ប្រភព៖ CGTN

អត្ថបទថ្មី
;