JICA ផ្ដល់ជំនួយ ៣២លានដុល្លារដល់កម្ពុជា លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ

  • 2020-06-02 04:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Yuichi SUGANO ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ច​ព្រម​ព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតា​ខ្មៅ “Project for the Expansion of Water Supply System in Ta Khmau City” ដែលមានទឹកប្រាក់សរុបចំនួន ៣,៤២១ លានយ៉េន (ប្រមាណជា ៣២លានដុល្លារអាមេរិក)​។ ពិធីចុះ​ហត្ថ​លេខានេះ បានធ្វើ​ឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

គម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព​ក្នុង​ក្រុងតាខ្មៅតាមរយៈការសាងសង់ (១) រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិត​ទឹក​ស្អាតបាន ៣០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ (២)​​ ស្ថានីយ៍បូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ (៣) បរិក្ខា​សម្រាប់ចែកចាយ​ទឹកស្អាត និង (៤) ការបំពាក់ប្រព័ន្ធ SCADA ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំដោយប្រើបទពីសោធន៍ និងចំណេះដឹងពីប្រទេសជប៉ុន៕

ប្រភព៖ JICA Cambodia

អត្ថបទថ្មី
;