លក្ខណៈ ៥យ៉ាង​នៃការ​សាងសង់​ស្ពានអាកាស និងផ្លូវក្រោមដី​ចោមចៅ

  • 2020-06-02 06:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីបាន​ប្រកាសឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០ លទ្ធផល​នៃការ​សាងសង់​ស្ពាន​អាកាស​ និង​ផ្លូវក្រោមដី​ចោមចៅ​សម្រេចបាន ៤១%​នៃគម្រោង ដែល​តាមផែនការ​នឹង​បញ្ចប់​ការសាងសង់នៅ​ចុងឆ្នាំ​២០២១ខាងមុខ។

សូម​រំលឹក​ថា ស្ពាន​អាកាស​ និង​ផ្លូវក្រោមដី​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៨។ គម្រោង​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣០​ខែ។

លក្ខណៈ​ចំនួន ៥ នៃ​គម្រោង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រចោមចៅ ដូច​ខាង​ក្រោម៖

១- ​ស្ពាន​អាកាស​ទី ១ ៖

-ជា​ស្ពាន​អាកាស​មេ​តភ្ជាប់​ចរាចរណ៍​ ពី​មហា​វិថី​សហព័ន្ធ​រុស្ស៊ី មក​ផ្លូវ​ជាតិ​លេខ ៣ មាន​ប្រវែង សរុប ៤០៨​ម៉ែត្រ ទទឹង ១៥,៨​ម៉ែត្រ ដែល​មាន​ចរាចរ​ចំនួន ២គន្លង​ទៅ និង ២គន្លង​មក

-ជម្រាល​ស្ពាន ៤,៥ម៉ែត្រ

-កម្ពស់​សុវត្ថិភាព​អតិបរមា ដែល​អាច​ចរាចរ​ក្រោម​ស្ពាន​បាន ៥,៥​ម៉ែត្រ​

២- ​ស្ពាន​អាកាស​ទី ២ ៖

-បំបែក​ចេញ​ពី​ស្ពាន​អាកាស​មេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរណ៍​ពី​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​ផ្លូវ​វេងស្រេង

-សម្រាប់​ចរាចរណ៍​ឯកទិស ដែល​មាន​ចំនួន ១គន្លង​រថយន្ត និង ១គន្លងទោ​ចក្រ​យានយន្ត

-មាន​ប្រវែង​សរុប ២០២​ម៉ែត្រ ក្នុង​នោះ ស្ពាន​អាកាស ប្រវែង ៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨​ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ៤៤​ម៉ែត្រ​

-ទទឹង​ស្ពាន ៥,២៥​ម៉ែត្រ​

៣- ​ស្ពាន​អាកាស​ទី ៣ ៖

-ជា​ស្ពាន​កោង​បត់​ឆ្វេង តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេងស្រេង មកផ្លូវជាតិលេខ៣ ​មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ ក្នុង​នោះ ស្ពាន​អាកាស​ប្រវែង ៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង ១១៨ ម៉ែត្រ និង​ផ្លូវ​លើ​ដី​ប្រវែង ២៨ ម៉ែត្រ​

-ទទឹង​ស្ពាន ៥,២៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែល​មាន​ចំនួន ១គន្លង​រថយន្ត និង​១គន្លង​ទោ​ចក្រ​យានយន្ត ។

៤- ​ផ្លូវ​ក្រោម​ដី៖

-ជា​ផ្លូវ​តភ្ជាប់​ចរាចរ ពី​ផ្លូវ​ជាតិ​លេខ ៤ ទៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី មាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែល​មាន​ចំនួន ២គន្លង​រថយន្ត និង ១គន្លងទោ​ចក្រ​យានយន្ត ។

៥- ​ផ្លូវ​អ៊ុត​កៅស៊ូ៖

​-ផ្លូវ​កោង តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​វេងស្រេង មក​ផ្លូវ​ជាតិ​លេខ ៤ មាន​ប្រវែង​សរុប ១៣០ ម៉ែត្រ ក្នុង​នោះ ផ្លូវ​ក្រោម​ដី ប្រវែង ១៣ ម៉ែត្រ និង​ផ្លូវ​លើ​ដី ប្រវែង ១១៧ ម៉ែត្រ មាន​ទទឹង​ផ្លូវ ៨,៥ ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែល​មាន​ចំនួន ២គន្លង​រថយន្ត និង ១គន្លងទោ​ចក្រ​យានយន្ត ។​

-ផ្លូវ​លើ​ផ្ទៃ​ដី ៖ ជា​ផ្លូវ​មេ តភ្ជាប់​ចរាចរណ៍​ពី​ផ្លូវ​ជាតិ​លេខ ៤ មក​ផ្លូវ​វេងស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង ៨,៥​ម៉ែត្រ សម្រាប់​ចរាចរណ៍​ឯកទិស ដែល​មាន​ចំនួន ២គន្លង​រថយន្ត និង ១គន្លងទោ​ចក្រ​យានយន្ត ។

-ល្បឿន​សុវត្ថិភាព ៤០ គីឡូ​ម៉ែត្រ ក្នុង​១​ម៉ោង សម្រាប់​ផ្លូវ​ទទឹង ៨,៥ ម៉ែត្រ​

-ល្បឿន​សុវត្ថិភាព ២៥ គីឡូ​ម៉ែត្រ ក្នុង​១​ម៉ោង សម្រាប់​ផ្លូវ​ទទឹង ៥,២៥​ម៉ែត្រ និង​ទទឹង ៥,៥​ម៉ែត្រ​

-អាយុ​កាល​ប្រើ​ប្រាស់ ១០០ ឆ្នាំ​

-មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​

-រៀបចំ​បណ្ដាញ​លូ​ជុំ​វិញ​បរិវេណ​ស្ពាន​អាកាស និង​អាង ស្តុក​ទឹក​ក្រោម​ដី ព្រម​ទាំង​បំពាក់​ម៉ូទ័រ​បូម​ទឹក​ស្វ័យ​ប្រវត្តិ

-ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ និង​លាប​គំនូស​ចរាចរណ៍៕

អត្ថបទថ្មី
;