កម្ពុជាមានធនធានជីវៈចម្រុះ៖ ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ...

  • 2020-06-02 08:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះបានបញ្ជាក់ថា កម្ពុជាមានធនធានជីវៈចម្រុះស្ថិតនៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។

ធនធានជីវៈចម្រុះដែលមាននៅតំបន់ខាងលើមានដូចជា៖ រុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ (USAID, August 23, 2019) និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ។

ក្នុងចំណោមរុក្ខជាតិ-សត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមានដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណាផ្សេងក្រៅពីប្រទេសកម្ពុជានោះឡើយ។ ហេតុដូចនេះ សូមចូលរួមអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា៕

ប្រភព និងរូបថត៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;