អ្នកសង្កាត់ព្រៃវែង ខណ្ឌដង្កោ សូមត្រៀមទឹកទុកមុនយប់ថ្ងៃ១១ មិថុនា

  • 2020-06-02 09:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចេញសេចក្តីប្រកាសជូនដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ៤ម៉ោង នៅយប់ថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង ២០ៈ០០នាទីយប់ ដល់ម៉ោង ២៤ៈ០០នាទីយប់ ដោយមូលហេតុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម ចំនួន១ទីតាំងនៅលើចិញ្ចើមផ្លូវលេខ២៤៦DT ដល់ផ្លូវលេខ ២៤៥DT នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ដោយមូលហេតុដូចបានរៀបរាប់ខាងលើ សូមប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងសង្កាត់ព្រៃវែង ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;