វិធី​ពិសេស​របស់ Rain ហាត់ប្រាណ​​១ថ្ងៃ​តែ៤នាទី អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ងាយ

  • 2020-06-03 02:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្បិត​​អាយុ​​ជិត​៤០​ឆ្នាំ​ក៏​ដោយ ​​តារា​ចម្រៀង Rain នៅ​តែ​​អាច​បង្អួត​ពី​រូប​រាងកាយ​ដ៏​​ស្រស់​សង្ហារ​​​អម​ជាមួយ​នឹង​សាច់ដុំ​​៦​​កង់ ដូច​កាល​ពី​លោក​នៅ​មាន​​វ័យ​ល្បាក់​២០​ឆ្នាំ​​អ៊ីចឹង​ដែរ។

ក្រុម​អ្នក​គាំទ្រ បាន​ពោល​ពាក្យ​កោត​សរសើរ​ពី​ការ​ថែ​រក្សា​សម្រស់​របស់ Rain ហើយ​​ខ្លះ​ក៏​បាន​ចោទ​ជា​ចម្ងល់​ចង់​ដឹង​ពី​របៀប​ដែល​​បុរស​មាន​កូន​២​រូប​នេះ​​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ប្រចាំ​ថ្ងៃ។ ដោយ​មិន​លាក់​បាំង Rain បាន​បញ្ចេញ​ជា​វីដេអូ​មួយ បង្ហើប​ពី​វិធី​សាស្ត្រ​ដែល​លោក​តែង​ធ្វើ នៅ​រាល់​ពេល​ចង់​បញ្ចុះ​ទម្ងន់។ គន្លឹះ​​នេះ បាន​បង្ហាត់​ពី​វិធី​ហាត់​ប្រាណ​ប្រើ​ពេល​​តិច​បំផុត​ត្រឹម ៤​នាទី​ក្នុង​១​ថ្ងៃ ហើយ​វា​​អាច​ជួយ​ឲ្យ Rain សម្រក​ទម្ងន់​បាន​ ១០​គីឡូ​ក្រាម​ក្នុង​​រយៈ​ពេល​ត្រឹម ៣​ខែ​ប៉ុណ្ណោះ។

បើ​តាម​វីដេអូ​ដែល Rain បង្ហោះ​ប្រាប់​នោះ​​ វា​គឺ​ជា​ការ​ហាត់​ប្រាណ​ដែល​គេ​ហៅ​ថា Tababta។ វា​ប្រើ​រយៈពេល​ខ្លី​បំផុត តែ​​អាច​បញ្ចេញ​ចលនា​សាច់ដុំ​បាន​ពេញ​លេញ​គ្រប់​កន្លែង​លើ​រាងកាយ។ Tababta ចែក​ចេញ​ជា​៨​វគ្គ ដោយ១​វគ្គៗ​មាន​ពេល ២០​វិនាទី។ ពេល​ហាត់​ចប់​១​វគ្គៗ ត្រូវ​សម្រាក​ ១០​វិនាទី។ ដូច្នេះ​បើ​គិត​ជា​ថេរវេលា​សរុប វា​ចាយ​ពេល​ប្រមាណ ៤​នាទី៕

ចង់​ដឹង​ពី​របៀប​ច្បាស់​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ cnalifestyle ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;