លទ្ធផលនាំចេញផលិតផលកសិកម្ម ក្រៅពីអង្ករ/ស្រូវ រយៈពេល ៥ខែដើមឆ្នាំ២០២០

  • 2020-06-03 03:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លទ្ធផលនៃការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាលនៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩)។

ផលិតផលសម្រេចបានដូចខាងក្រោម៖

១) ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦ ២៩០ តោន កើនឡើងប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩,៧២% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០ តោនប៉ុណ្ណោះ។

២) ម្សៅដំឡូងមីនាំចេញបាន ១០ ២៧២ តោន ថយចុះប្រមាណ ៣៧១ ៤២៨ តោន ស្មើនឹង -៩៧,៣០% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៣៨១ ៧០០ តោន ។

៣) គ្រប់ស្វាយចន្ទីនាំចេញបាន ១៩០ ១៤១ តោន កើនឡើងប្រមាណ ៣៨ ៥៨១ តោន កើនឡើង ២៥,៤៦% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ១៥១ ៥៥០ តោនប៉ុណ្ណោះ ។

៤) គ្រាប់ពោតនាំចេញបាន ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩ តោន ។

៥) ផ្លែចេកស្រស់នាំចេញបាន ១២១ ៤១៥ តោន កើនឡើងប្រមាណ ៧៦ ៨៩៧ តោន ស្មើនឹង ១៧២,៧៣% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៤៤ ៥១៨ តោនប៉ុណ្ណោះ ។

៦) ផ្លែស្វាយស្រស់នាំចេញបាន ៤៤ ០៩៩ តោន កើនឡើងប្រមាណ ១៤ ៨៨៥ តោន ស្មើនឹង ៥០,៩៥% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២៩ ២១៤ តោនប៉ុណ្ណោះ ។

៧) ម្រេចនាំចេញបាន ២ ៥២៧ តោន កើនឡើងប្រមាណ ៤៦៦ តោន ស្មើនឹង ២២,៦១% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ២០ ០៦១ តោនប៉ុណ្ណោះ ។

ប្រភព៖ ក្រសួងកសិកម្ម

អត្ថបទថ្មី
;