កូនស្រី George Floyd ដែលមាន​អាយុត្រឹម ៦ឆ្នាំ ចង់​ឱ្យមនុស្ស​លើពិភពលោក​ដឹង​រឿងមួយ

  • 2020-06-04 02:19:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កុមារី Gianna Floyd អាយុ ៦ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ George Floyd បាន​និយាយថា នាង​ចង់ឱ្យ​មនុស្សទាំងអស់លើពិភពលោកដឹងថា នាង​នឹកឪពុករបស់នាងខ្លាំងណាស់។ នាងនិយាយបែបនេះ នៅក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយនឹងកម្មវិធី «Good Morning America» កាលពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២០។

ក្នុងកិច្ចសម្ភាសន៍នេះ ក៏មានការចូលរួមពីម្តាយរបស់ Gianna Floyd ផងដែរគឺអ្នកស្រី Roxie Washington ដែលជាភរិយារបស់ George Floyd។

អ្នក​ស្រីបាន​និយាយថា ប្រសិន​បើអ្នកសួរ Gianna Floyd ថាឪពុកនាងជាមនុស្សដូចម្តេច? នាង​នឹងឆ្លើយថា គាត់ជាមនុស្សដែលចូលចិត្តលេង និងធ្វើឱ្យនាងសប្បាយ។ «នាង (Gianna) មិន​មានអ្នកផ្សេងលេងជាមួយនាងឡើយ ព្រោះតែឪពុកនាង​តែងតែលេងជាមួយ​នាងពេញមួយថ្ងៃ។ ពួកគេទាំង២ ពិតជាសប្បាយណាស់»។

អ្នកស្រី Roxie Washington បាន​បញ្ជាក់​ថា George Floyd បាន​ផ្តល់នូវអ្វីៗទាំងអស់​សម្រាប់កូនស្រីរបស់គាត់ ពោលគឺ​គាត់​ចង់ឱ្យកូនស្រី​មានអ្វីៗទាំងអស់។

អ្នកស្រីបន្តថា George Floyd បាន​ទៅក្រុង Minneapolis ដើម្បី​រក​ការងារធ្វើ​ល្អជាងមុន ហើយគាត់នឹង​ត្រឡប់មក (ក្រុង Houstonរដ្ឋ Texas) វិញដើម្បី​មកយក​អ្នកស្រី​និងកូន។

សូមជម្រាប​ថា អ្នកស្រី Roxi Washington និងកូន​ បានបង្ហាញ​ខ្លួនជាលើកដំបូង​ក្នុងសន្និសីទកាសែតមួយនៅ​ក្រុង Minneapolisកាលពីថ្ងៃអង្គារ។ អ្នកស្រី​ថ្លែងថា អ្នកស្រីមកទីនេះគឺដើម្បីរកយុត្តិធម៌ជូនប្តីអ្នកស្រី៕

ចុចអាន៖ ពេល​លឺ​ប្អូនប្រុស​របស់ George Floyd និយាយ​ជា​លើក​ដំបូង អ្នក​ធ្វើបាតុកម្ម​អាចនឹង​កក​ឈាម

ប្រភព៖ ABC News

អត្ថបទថ្មី
;