ចេះ​តែ​រមាស់​អាអូន​តូច តើ​វា​អាច​ជា​បញ្ហា​ធំដុំ​ប៉ុណ្ណា​ដែរ?

  • 2020-06-04 06:22:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ទូទៅ មនុស្ស​ប្រុស​ភាគ​ច្រើន​ធ្លាប់​ពើប​ប្រទះ​នឹង​បញ្ហា​រមាស់​ប្រដាប់​ភេទ ដែល​បង្ក​ជា​អាការៈ​ឈឺ​ក្រហាយ ហើម ឬ​កន្ទួល​សាច់​ជា​ដើម។ បញ្ហា​រមាស់​នេះ​អាច​បាត់​​ទៅ​វិញ​ដោយ​ឯកឯង ឬ​ក៏​វិវឌ្ឍ​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ក៏​ថា​បាន ដែល​តម្រូវ​ឲ្យ​មាន​​ការ​ប្រឹក្សា​ពី​គ្រូ​ពេទ្យ​ជំនាញ។

កត្តា​​ចម្បងៗ​ដែល​ជុំវិញ​ឲ្យ​កើត​មាន​អាការៈ​រមាស់​បែប​នេះ មាន​​ដូច​ខាង​ក្រោម៖

  • ជំងឺ​សើ​ស្បែក​ដណ្ដប់​លិង្គ

  • ជំងឺ​តាអក

  • អាឡែស៊ី​ស្បែក​ជាមួយ​សាប៊ូ ឬ​ស្រោម​អនាម័យ

  • ជំងឺ​កាមរោគ

  • ការ​រលាក​ក្បាល​លិង្គ និង​ស្បែក​គ្រប​ក្បាល​លិង្គ

  • ការ​ឆ្លង​មេរោគ​ផ្សិត

  • ការ​កកិត​​នៅ​អំឡុង​ពេល​រួមភេទ ស្លៀក​ខោ​រឹប​តឹង​ពេក...

  • ជំងឺ​ស្បែក Lichen Sclerosus (ករណី​កម្រ ហើយ​វា​ច្រើន​កើត​មាន​លើ​ប្រដាប់​ភេទ និង​គូទ)

  • ជំងឺ​លិង្គ​កោង (កង្វះ​អ័រម៉ូន)

  • ការ​ដុះ​រោម​ប្រដាប់​ភេទ

  • ជំងឺ​រលាក​តម្រង់​នោម

ដំណោះស្រាយ​បឋម​ចំពោះ​ការ​រមាស់​លិង្គ អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ដូចជា​ប្រើប្រាស់​ប្រភេទ​ក្រែម​បំបាត់​រមាស់ លាង​ទឹក​អំបិល ស្អំ​ទឹក​កក និង​ជៀសវាង​សកម្មភាព​រួមភេទ​មួយ​រយៈ។ យ៉ាង​ណា​មិញ បើ​អាការៈ​នៅ​តែ​បន្ត​ខ្លាំង​មិន​បាត់ គួរ​គប្បី​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​ព្យាបាល៕

ប្រភព៖ healthline ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;