រកឃើញថ្មីទៀតហើយ! មុនស្លាប់ George Floyd មានផ្ទុកវីរុស​កូវីដ១៩

  • 2020-06-04 06:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការវះកាត់​ពិនិត្យ​សាកសព គ្រូពេទ្យ​បាន​រកឃើញថា George Floyd មានផ្ទុក​ជំងឺកូវីដ១៩។ នេះបើយោងតាម​របាយការណ៍មួយ​ចេញផ្សាយដោយ​ការិយាល័យរបស់​មណ្ឌល​ពិនិត្យវេជ្ជសាស្រ្តក្រុង Hennepin នៅថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០។

ក្នុង​របាយការណ៍នេះ​បង្ហាញថា George Floyd បាន​ធ្វើតេស្តរកកូវីដ១៩ តាំងពីថ្ងៃទី៣ ខែមេសាមក ប៉ុន្តែគាត់​មិនមានចេញរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ទោះ​ជាយ៉ាងណា ជំងឺកូវីដ១៩នេះ គឺមិនចូលរួមចំណែក​ក្នុងការស្លាប់​របស់ George Floyd កាលពី​ចុងខែឧសភាកន្លងទៅឡើយ ពោលគឺលោកបានស្លាប់​ ក្រោយ​ពេលរងការសង្កត់លើ ក ដោយជង្គង់របស់ប៉ូលិស​ក្រុង Minneapolis៕

ប្រភព៖ CBSNews

អត្ថបទថ្មី
;