ពេល​រួមភេទ ចេះ​តែ​ឧស្សាហ៍​លេប​ទឹក​កាម មាន​បញ្ហា​អី​អត់?

  • 2020-06-09 06:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទឹកកាមបង្កើត​ឡើង​ដោយ​​សមាសភាគ​ចំនួន​២ គឺ​មេ​ជីវិត​ឈ្មោល (១ទៅ៥%) និង​សារធាតុ​រាវ​ប្លាស្មា (ទឺក​រំអិល)។ ដូច្នេះ​ហើយ​ការ​លេប​ទឹក​កាម​នឹង​មិន​ចោទ​ជា​បញ្ហា​ចំពោះ​សុខភាព​មនុស្ស​ឡើយ។ យ៉ាង​ណា​មិញ នៅ​ក្នុង​ករណី​កម្រ​​ខ្លាំង មាន​មនុស្ស​មួយ​ចំនួន​អាច​​កើត​មាន​អាឡែហ្ស៊ី​ជាមួយ​នឹង​ទឹក​កាម​​ផង​ដែរ។

ចុះ​ឮ​គេ​ថា​ទឺក​កាម​សម្បូរ​ប្រូតេអ៊ីន តើ​វា​ពិត​ដែរ​ឬ​ទេ? បើ​តាម​ពិត​ទៅ ទឹក​កាម​​មាន​​ផ្ទុក​នូវ​ប្រូតេអ៊ីន​ប្រាកដ​មែន តែ​មិន​​ច្រើន​ទេ​គឺ​ត្រឹម ១ភាគ​២០​ប៉ុណ្ណោះ។ ណា​មួយ​ទៀត បរិមាណ​ទឹក​កាម​អាច​មាន​ច្រើន ឬ​តិច​​អាស្រ័យ​ទៅ​លើ​បុរស​ម្នាក់ៗ ដោយ​គិត​តាម​កម្លាំង​សុខភាព ក៏​ដូចជា​អាយុ​ជា​ដើម។

រឿង​មួយ​​​ទៀត​ដែល​គួរ​ដឹង​គឺ​ថា ការ​លេប​​ទឹក​កាម​នឹង​មិន​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​ឡើយ ព្រោះ​មាត់​​ក្រពះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សរីរាង្គ​បន្ត​ពូជ​ទេ។ ប៉ុន្តែ​ការ​លេប​ទឹក​កាម​អាច​ចម្លង​មេរោគ​បាន​ពី​ភាគី​ម្ខាង ដែល​មាន​ផ្ទុក​នូវ​ជំងឺ​ដូចជា រោគ​ប្រមេះ​ទឹក​បាយ ជំងឺ​ថ្លើម​ប្រភេទB រោគ​ស្វាយ​បែក និង​ជំងឺ​បង្ក​ដោយ​វីរុស HPV ជា​ដើម៕

ប្រភព៖ healthline ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;