ឈប់ឆ្ងល់ទៅ! នេះមូលហេតុ​ដែល​ចម្លាក់​បុរាណ​ទាំង​នេះ​មាន​លិង្គ​តូច​ខុស​ធម្មតា

  • 2020-06-11 02:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​អ្នក​​ធ្លាប់​ឃើញ ឬ​ចាប់​អារម្មណ៍​ទេ​ថា រូប​ចម្លាក់​​​​អាក្រាត​បុរសៗ​សម័យ​​បុរាណ​របស់​រ៉ូម ឬ​ក្រិក រមែង​មាន​ប្រដាប់​ភេទ​តូច​ខ្លាំង​ខុស​ពី​ពេល​បច្ចុប្បន្ន? សម្រាប់​អ្នក​ប្រហែល​ជា​គិត​ថា វា​ជា​រឿង​ចម្លែក​ហើយ ដែល​រូបចម្លាក់​ទាំង​នោះ​​បង្ហាញ​សាច់ដុំ​ធំៗ មាំមួន និង​អង់អាច តែ​បែរ​ជា​​មាន​លិង្គ​តូច​ប្លែក​ទៅ​វិញ។

យ៉ាង​ណា​មិញ បើ​តាម​ការ​បកស្រាយ​របស់​អ្នក​ជំនាញ បាន​បង្ហាញ​ថា ស្ដង់ដារ​សម្រស់​នា​ពេល​បច្ចុប្បន្ន​គឺ​ខុស​គ្នា​​ពី​សម័យ​បុរាណ​ច្រើន។ ក្នុង​កំណត់​ហេតុ​ប្រវត្តិសាស្ត្រ​មួយ​មាន​​ចំណង​ជើង "How To Talk About Art History" បាន​សរសេរ​ថា "សព្វ​ថ្ងៃ លិង្គ​ធំ​ត្រូវ​គេ​ឲ្យ​តម្លៃ​ខ្ពស់ និង​សក្ដិសម​ជា​បុរស​ពិតៗ តែ​បើ​ពី​មុន​វិញ ភស្តុតាង​ជា​ច្រើន​បាន​ចង្អុល​បង្ហាញ​​ការ​ពិត​ទៅ​វិញ​ថា លិង្គ​តូច​ត្រូវ​គេ​ចាត់​ទុក​ជា​រឿង​ប្រសើរ​ជាង​​ការ​ដែល​មាន​លិង្គ​ធំ"។

ចំណែក​ឯ​លោក Kenneth Dover ដែល​ជា​បុរាណ​វិទូ​ម្នាក់ ក៏​បាន​សរសេរ​រៀបរាប់​នៅ​ក្នុង​សៀវភៅ​របស់​គាត់ "Greek Homosexuality" ថា លិង្គ​តូច​គឺ​ជា​បំណង​ប្រាថ្នា​ដែល​មនុស្ស​គ្រប់​រូប​ចង់​បាន​ កាល​ពី​សម័យ​បុរាណ។ ដោយ​ឡែក​ចំពោះ​បុរសៗ​ដែល​មាន​លិង្គ​ធំ ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​មិន​​ឆ្លាតវៃ និង​មិន​​មាន​ភាព​ទាក់ទាញ។

សម្រាប់​មូលហេតុ​ផ្សេង​ទៀត ក្រុម​​អ្នក​ស្រាវជ្រាវ បាន​បន្ថែម​ថា រូប​ចម្លាក់​បុរាណ​ទាំង​នោះ​តែង​បង្ហាញ​ពី​តុល្យភាព និង​ឧត្ដមគតិ​និយម។ ដូច្នេះ​ហើយ​ទើប​គេ​មិន​ធ្វើ​ឲ្យ​លិង្គ​​​មាន​ទំហំ​ធំ ដែល​មើល​ទៅ​​ដូច​ជា​ការ​លេង​សើច និង​អាសអាភាស​ទៅ​វិញ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;