​វីដេអូ​កីឡាករ​ Corona ស៊ុត​ចូល​មុន​គេ​​ឲ្យ FC Porto ​ក្រោយ​ពេល​កូរ៉ូណា​ស្ងាត់​ ​លីគ​បើក​ឡើង​វិញ

  • 2020-06-12 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​ Jesús Corona ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​​បណ្ដា​អ្នក​តាម​ដាន​វិស័យ​បាល់ទាត់​ ​ដោយ​ហេតុ​ថា​ ​បន្ទាប់​ពី​លីគ​ប្រទេស​ព័រទុយហ្គាល់​ បើក​ឡើង​វិញ​ក្រោយ​ស្ថាន​ភាព​វីរុស​កូវីដ១៩ ស្ងប់​ស្ងាត់​។ Corona បាន​ក្លាយជា​អ្នកស៊ុត​​បញ្ចូល​ទី​មុន​គេ ប៉ុន្តែ​ចប់​ការ​ប្រកួត​​ចាញ់ក្រុម Famalicao ដោយ​លទ្ធផល ២-១ នៅ​សប្ដាហ៍​ទី ២៥។

មិត្តរួម​ក្រុម​មក​អបអរ Jesús Corona
ដោយ​ឡែកសប្ដាហ៍ទី ២៦ Jesús Corona ដដែល​ជា​អ្នក​ស៊ុតគ្រាប់​ទី ២ ជួយឲ្យ Porto ឈ្នះ​ យក​បាន​​​មាន ៦៣ ​ពិន្ទុ​ឈរ​លេខ ១ ចំណែក​ឯ​ Benfica ​មាន៦១ ពិន្ទុ​ឈរ​លេខ ២ ក្នុង​តារាង ចំណាត់​ថ្នាក់ Liga NOS លីគប្រទេសព័រទុយហ្គាល់ ៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

​​

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;