ឡូយ! បទ "Jopping” តែ​មួយ Cover ដោយ​ក្រុម​មក​ពី​ប្រទេស​ជាង ១០ ឃើញ​ថា ខ្មែរ​យើង​ឡូយ​មិន​ធម្មតា

  • 2020-06-12 04:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ K-pop កាន់​តែ​រីកមាឌ មាន​ប្រជាប្រិយ​កាន់តែ​ខ្លាំង ដូច្នេះ​ហើយ​រាល់​បទ​ចម្រៀង​ក្រុម​តារា​កូរ៉េ​ចេញ​មក​មួយ​ៗ មាន​តារា​ចម្រៀង និង​ក្រុម​រាំ​បរទេស​ជា​ច្រើន​បាន​យក​ទៅ Cover ជាក់​ស្ដែង​បទ "Jopping” គឺ​មាន​ក្រុម​សិល្បៈ​មក​ពី​ប្រទេស​ច្រើន​ជាង ១០ យក​ទៅ Cover។

"Jopping” គឺ​ជា​បទ​ប្រភេទ Single Album របស់​ក្រុម Super M ក្រោម​ផលិតកម្ម  SM Entertainment and Capitol Records ចេញ​នៅ​លើ​ទីផ្សារ​កាល​ពី​ចុង​ឆ្នាំ ២០១៩ ហើយ​វា​បាន​ក្លាយ​ជា​បទ​ដ៏​ពេញ​និយម​មួយ​ក្នុង​ឧស្សាហម្ម Kpop ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ និង​នៅ​អន្តរជាតិ។ ដូច្នេះ​ហើយ បទ​នេះ ត្រូវ​បាន​ក្រុម​ស្រឡាញ់ Kpop នៅ​តាម​ប្រទេស​ជា​ច្រើន​មាន​ទាំង អាមេរិក អាមេរិក​ឡាទីន អឺរ៉ុប និង​អាស៊ី​ជា​ដើម បាន​យក​មក​រាំ Cover។

ក្នុង​វីដេអូ​ចម្រៀង​ខាង​ក្រោម​នេះ គឺ​មាន​អ្នក​ស្រឡាញ់ Kpop មក​ពី​ប្រទេស​ចំនួន ១២ បាន​យក​មក​រាំ​តាម ក្នុង​នោះ ក៏​មាន​កម្ពុជា​ដែរ ដែល Cover ដោយ​ក្រុម Arrow Plus។ ក្រៅ​ពី​ក្រុម​នេះ នៅ​កម្ពុជា​ក៏​គេ​ឃើញ​មាន​ក្រុម​ខ្លះ​ទៀត​ក៏​បាន​យក​បទ "Jopping” នេះ​មក​រាំ​តាម​ដែរ គឺ​ក្រុម Elastix។ តោះ...ឥឡូវ​មើល​ក្បាច់​រាំ និង​ទេពកោសល្យ​របស់​អ្នក​ស្រឡាញ់ Kpop នៅ​តាម​ប្រទេស​នានា​ក្នុង​បទ "Jopping” ដ៏​ល្បី​មួយ​នេះ!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;