ប្រើ​ស្រោម​អនាម័យ​ត្រួត​គ្នា​ពី​លើ ល្អ​អត់?

  • 2020-06-15 05:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រើ​ស្រោម​អនាម័យ​គឺ​ជា​វិធី​ពន្យារ​កំណើត និង​បង្ការ​ជំងឺ​ឆ្លង​នានា​ដ៏​មាន​ប្រសិទ្ធភាព​ល្អ​មួយ​ប្រភេទ។ ធ្លាប់​មាន​ចម្ងល់​ជា​​ហូរហែ ពាក់ព័ន្ធ​នឹង​ការ​ពាក់​ស្រោម​អនាម័យ​ចំនួន​២ ឬ​ច្រើន​​ត្រួត​គ្នា​ពី​លើ ថា​តើ​វា​ល្អ​ដែរ​ឬ​ទេ​សម្រាប់​ការ​ការពារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ទ្វេ​ដង?

​បើ​តាម​អ្នក​ជំនាញ អ្នក​មិន​គួរ​ប្រើប្រាស់​ស្រោម​អនាម័យ​លើស​ពី​១​ឡើយ សម្រាប់​ការ​រួមភេទ​ម្ដង។ ការ​ប្រើ​២​ ឬ​ច្រើន​ត្រួត​គ្នា នឹង​កាន់​តែ​ធ្វើ​​ឲ្យ​ការ​ការពារ​មិន​មាន​ប្រសិទ្ធភាព​ទៅ​វិញ​នោះ​ទេ ព្រោះ​វា​អាច​កកិត​គ្នា​បណ្ដាល​គ្នា​ឲ្យ​មាន​ការ​ដាច់​រហែក​ត្រង់​ចំណុច​ណា​មួយ។

សូម​បញ្ជាក់​ថា ស្រោម​អនាម័យ​របស់​បុរស​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ពន្យារ​កំណើត​បាន​ពី ៨២% ទៅ ៩៨% ឯ​ស្រោម​អនាម័យ​របស់​ស្ត្រី មាន​ប្រសិទ្ធភាព​ពី ៧៩% ដល់ ៩៥%។ ការ​ប្រើ​ស្រោម​អនាម័យ​របស់​បុរស ឬ​ស្ត្រី មិន​គួរ​ប្រើ​នៅ​ពេល​តំណាល​គ្នា​ឡើយ៕

ប្រភព៖ kidshealth ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;