អតីត​គ្រូ​បង្វឹក Juventus ថា​ក្លឹប​ Atalanta អាច​ឈ្នះ​ពាន Serie A ​បាន​នៅ​រដូវកាល​ក្រោយ

  • 2020-06-16 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Massimo Carrera ​ជា​អតីត​កីឡាករ​ទាំង​​ក្លឹប Atalanta និង Juventus បាន​លើក​ឡើង​ប្រាប់​ដល់​សារព័ត៌មាន​ក្នុង​ស្រុក​ Stats Perform News ​ថា បើសិន​ណា​ ក្លឹបអាច​ចុះ​កុងត្រា​យក​កីឡាករ​ល្អ​មាន​គុណភាព​និង​បទពិសោធន៍​ថែម​ ២ ឬ​ ៣​នាក់​ទៀត​នោះ Atalanta សង្ឃឹម​អាច​ឈ្នះ​ពាន Serie A ​បាន​នៅ​រដូវកាល​ក្រោយ។

Carrera អតីត​អ្នកចាត់ការ​របស់​ Juventus

អតីត​អ្នកចាត់ការ​របស់​ Juventus ដដែល​ខាង​លើក៏​​បាន​សរសើរ​ថា​ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ Atalanta បាន​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​​ជា​ខ្លាំង​ជាមួយ​នឹង​ទម្រង់​លេង​ប្រយុទ្ធ​ល្អ​មើល​មិន​គួរ​ធុញ​ទ្រាន់​ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Gasperini បណ្ដុះ​យុវជន​មាន​សមត្ថភាព​ឲ្យ​បញ្ចេញ​ទេពកោសល្យ​។

​ត្រឹម ២៥ ប្រកួត​ក្នុង​ពាន​លីគ Atalanta ស៊ុត​ចូល​សរុប ៧០ គ្រាប់​ទៅ​ហើយ។ វា​ជា​ចំនួន​មួយ​ខ្ពស់​ជាង​គេ​ បើ​គិត​ចាប់​ពី​រដូវកាល​មុន​មក។

កីឡាករ Atalanta ពេលលេង​ក្នុងពានលីគ

ក្លឹប​នៅ​តំបន់​ Top 4 មួយ​នេះ កំពុង​ឡើង​ជើង​​មិន​អាច​មើល​រំលង​បាន​​ទេ​ទាំង​ពាន​រង្វាន់​ក្នុង​ស្រុក និង​ពាន​អឺរ៉ុប (Champions League) នៅ​រដូវកាល​នេះ។

​Atalanta ឡើង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​លើក​ដំបូង រហូត​ឡើង​ដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ Champions League ឆ្នាំ ២០១៩ ​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ផង​ដែរ ក្រោយ​ពេល​ឈ្នះ Valencia ដោយ​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​ ៨-៤ នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​កាល​ពី​ខែ​មីនាកន្លង​ទៅ៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;