រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៖ ចិន កំពុងក្លាយ​ជាមេគ្រោះថ្នាក់​របស់​អាមេរិក និង​អ៊ីស្រាអែល

  • 2020-06-16 06:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បាន​ចោទថា ចិន​កំពុង​ក្លាយជាមេគ្រោះថ្នាក់​ដ៏ធំ​របស់​អាមេរិក និង​អ៊ីស្រាអែល ព្រមទាំងមនុស្ស​គ្រប់គ្នា។ លោក​ថ្លែង​ដូច្នេះ ក្នុង​សន្និសីទ​ គណៈកម្មាធិការ​ជ្វិសអាមេរិក កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២០។

លោក​អះអាងថា «ការកសាងអំណាចយោធា និង​យុទ្ធនាការ​ចែកចាយព័ត៌មានក្លែងក្លាយរបស់​ក្រុងប៉េកាំង បាន​បង្កគ្រោះថ្នាក់ដល់​យើងទាំងអស់គ្នា»។

លោកបន្តថា «យើងត្រូវតែ​ប្រុងជើងការចំពោះ​ការគំរាមរបស់​បក្សកុម្មុយនិស្តចិន ចំពោះ​ផ្លូវជីវិត​របស់យើង។ ជំហប្រឆាំងនឹង​សភាវៈអាក្រក់​គឺ​ស្នូលនៃគុណតម្លៃរបស់​អាមេរិក។ ប្រជាជាតិ​យើងទាំងពីរ (អាមេរិក-អ៊ីស្រាអែល) គឺ​ជារិះគន់ក្នុងការគោរព​សិទ្ធិមនុស្ស សេរីភាព​បុគ្គល និង​ភាពស្មើគ្នា»។

ការថ្លែងរបស់​លោក Pompeo ខាងលើនេះ ធ្វើឡើង​តែប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី​លោក​បាន​ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល។ ក្នុង​ពេលនោះ លោកបាន​ជំរុញឱ្យអ៊ីស្រាអែល​កំណត់​សកម្មភាពរបស់​ក្រុមហ៊ុនចិន ដែលពាក់ព័ន្ធ​ក្នុងគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​លោក​ចោទថា សកម្មភាព​សេដ្ឋកិច្ចរបស់ចិន នៅអ៊ីស្រាអែល គឺ​ជាប្រភពនៃភាព​តានតឹង​រវាងអាមេរិក និង​អ៊ីស្រាអែល ជាច្រើនឆ្នាំមក៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;