លើកដំបូង​ហើយ ដែល​គេឃើញ​អុកស៊ីហ្សែន​បៃតង​នៅ​បរិយាកាស​ភពអង្គារ

  • 2020-06-17 07:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យានអវកាស Trace Gas Orbiter (TGO) ​បាន​អង្កេត​ និង​ថតជាប់​អុកស៊ីហ្សែនបៃតង​ដែល​កំពុង​បញ្ចេញពន្លឺ​នៅ​បរិយាកាស​ភព​អង្គារ​ជាលើកដំបូង។ នេះបើតាម​ការប្រកាស​របស់​ភ្នាក់ងារ​អវកាស​អឺរ៉ុប កាលពីថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២០។

ពន្លឺ​អុកស៊ីហ្សែនបៃតង​នេះ កើតឡើង​នៅ​ពេលដែលពន្លឺ​ព្រះអាទិត្យ​រួមផ្សំ​ជាមួយអាតូមអុកស៊ីហ្សែន និង​ម៉ូលេគុលខ្យល់ នៅក្នុង​បរិយាកាស​ភព​អង្គារ។ កន្លងមក​ពន្លឺបែបនេះ ធ្លាប់ត្រូវបាន​អ្នកអវកាស​លើ​ស្ថានីយអវកាស​អន្តរជាតិឃើញ​តែនៅ​បរិយាកាស​ជុំវិញផែនដីយើង​ប៉ុណ្ណោះ។

លោក Jean Claude Gerard មកពីសាកលវិទ្យាល័យ Liege ប្រទេសបែលហ្សិក និង​ជាអ្នក​ដឹកនាំការស្រាវជ្រាវនេះ បាន​ថ្លែងថា ការ​បញ្ចេញពន្លឺអុកស៊ីហ្សែនបៃតងនេះ ត្រូវ​បាន​ព្យាករថា មាន​នៅ​បរិយាកាសភពអង្គារ​រយៈពេល​ ៤០ឆ្នាំមកហើយ។ «អរគុណហើយ TGO ដែលឱ្យយើងរកឃើញវា»។

ពន្លឺបៃតងនេះ ត្រូវបាន​ថតដោយ​ឧបករណ៍​របស់យានអវកាស TGO ត្រូវគេដឹងថាជា NOMAD (Nadir and Occultation for Mars Discovery)។ យាន​អវកាសនេះ បាន​បំពេញបេសកកម្មនៅលើគន្លងភពអង្គារ ចន្លោះ​ខែមេសា និង​ធ្នូ ឆ្នាំ​២០១៩៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;