Ronaldo ​បាត់​ឱកាស​លើក​​ពាន Copa Italia ​មាន​កំណត់​ត្រា​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍

  • 2020-06-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Copa Italia ​ឆ្នាំ ២០២០ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ Napoli ៤- ២ Juventus ​នៅ​ក្នុង​វគ្គ​ប៉េណាល់​ទី​កាត់​សេចក្តី។ ​បន្ទាប់​ពី​ក្រុម​ខ្លាំង​ Napoli ​បាន​គ្រង​ជើងឯក​ គេ​រក​ឃើញ​មាន​កំណត់​ត្រា​មួយ​ចំនួន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដូច​ខាងក្រោម៖

រូបថត៖ B/R

-មុន​ឆ្នាំ ២០១៨ ចុះ​កុងត្រា​យក​ខ្សែប្រយុទ្ធ​ Cristiano Ronaldo ក្រុម​ Juventus ​មិន​ដែល​ធ្លាក់​វគ្គ​ផ្តាច់​ព្រ័ត្រ​ទេ ពោល​គឺ Juventus ​ឈ្នះ ៤ ដង​ជាប់ៗ​គ្នា​តាំង​ពី ២០១៤ ដល់ ២០១៨។

-ក្រោយ​ឆ្នាំ ២០១៨ ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ក្រុម​ Juventus ​ធ្លាក់ ២ ឆ្នាំ​ជាប់ៗ​គ្នា​ពោល​គឺ​ នៅ​ឆ្នាំ ២០១៨​ ធ្លាក់​ចេញ​ដោយ​ក្រុម Atalanta ​នៅ​វគ្គ និង​នៅ​ឆ្នាំ ២០១៩-២០២០ ធ្លាក់​​វគ្គ​ផ្ដាច់ព្រ័ត្រ។

-ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​ចាញ់​វគ្គ​ផ្តាច់ព្រ័ត្រ​​ក្នុង​កម្មវិធី ២ ​ជាប់​ៗគ្នា​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ(៦ខែ) មិន​ទាន់​បាន​​លើក​ពាន​អ្វី​ទេ​ឆ្នាំ ២០២០ ។ តែ Juventus នៅ​សល់​តែ​ពាន​លីគ​ កំពុង​មាន​ពិន្ទុ​នាំ​មុខ ខណៈ​ដែល​ពាន​អឺរ៉ុប Champions League ​ចាញ់​វគ្គ ១៦ ក្រុម​ចុងក្រោយ​ជើង​ទី ១ ដោយ​ Lyon ១-០ ​នៅ​មាន​ឱកាស​វាយបក​ជើង​ទី២៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម​នេះ៖

វីដេអូ​វគ្គផ្តាច់ព្រ័ត្រពាន Italian Super Cup កាលពី​ខែធ្នូ ២០១៩៖

៦រដូវកាល​មកហើយទើប Napoli អាច​ឈ្នះ​ពាន​នេះ​ជាលើកដំបូង

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;