​ផ្លូវការ៖ UEFA Champions League ចាប់​ពី​វគ្គ ៨ ក្រុម​ទៅ​លេង​តែ​១​ជើង​ទេ​នៅ​ទឹកដី​ព័រទុយហ្គាល់

  • 2020-06-18 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League ​បាន​បង្ហាញ​ច្បាស់ៗ​ដោយ​​វិល​ត្រឡប់​មក​វិញ​នៅ​ ថ្ងៃ​ទី​៧ និង ៨ខែ​សីហា​ខាងមុខនេះ (សម្រាប់​វគ្គ ១៦ ក្រុម​ចុងក្រោយ)។

កម្មវិធី​ចាប់​ឆ្នោត​​វគ្គ ​១៦​ ក្រុម​រៀបចំ​ក្នុង​ទីក្រុង Nyon ប្រទេស​ស្វីស /រូបថត៖ UEFA

-វគ្គ១៦ក្រុម៖ ការប្រកួតដែលនៅសល់ត្រូវលេងនៅទឹកដីក្រុមដែលធ្វើម្ចាស់ផ្ទះ។

សម្រាប់ក្រុម​​នៅ​សល់ ៤ គូទៀត​ដូច​ជា Barcelona ប៉ះ Napoli ឯ Juventus ប៉ះ Lyon ខណៈដែល​ Real Madrid ប៉ះ Manchester City និង​មួយ​គូ​ទៀត​គឺ Bayern Muchen ត្រូវ​ស្វាគមន៍ Chelsea ដោយ​បើក​ឲ្យ​ប្រកួត​ក្នុង​១​សប្ដាហ៍​លេង ២ ដង​ តែ​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ក្នុង​កីឡដ្ឋាន​។ ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​វគ្គ​នេះ គឺ​គេ​ត្រូវ​លេង ២ ជើង​។

-វគ្គ៨ក្រុម៖ ធ្វើឡើងនៅទីក្រុង Lisbon ចាប់ពីថ្ងៃទី១២ ខែសីហា ដោយលេងតែ១ជើងប៉ុណ្ណោះ

-វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ លេង១ជើងរកក្រុមឡើងទៅវគ្គបន្ត

-វគ្គផ្តាច់ព្រ័ត្រ៖ ធ្វើឡើងនៅថ្ងៃទី ២៣ ខែ​សីហា ២០២០ ដើម្បី​ស្វែងរក​ ជើងឯកគ្រងពាន​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;