អាមេរិក បាន​ត្រឹម​លើកឡើង​បែបនេះ ក្នុង​ការ​ប៉ះទង្គិច​រវាងកងទ័ពចិន និង​ឥណ្ឌា

  • 2020-06-19 06:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​អាមេរិក បាន​ត្រឹម​តែបង្ហាញ​ការចូលរួម​រំលែកទុក្ខដល់​កងទ័ព​ឥណ្ឌា​ដែលបាន​ស្លាប់​ក្នុង​ការប៉ះទង្គិចគ្នា​ជាមួយ​កងទ័ព​ចិន កាលពី​ពេលថ្មីៗនេះ។

លោក Mike Pompeo រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បានបង្ហោះនៅលើបណ្តាញទ្វីតធើកាលពីថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ​២០២០ថា៖ «យើងសូមចូលរួមរំលែកទុក្ខ​ដល់​ប្រជាជន​ឥណ្ឌា ចំពោះ​ការបាត់បង់​ជីវិត​កងទ័ព​ ដោយ​សារតែការប្រឈមមុខ​ជាមួយចិន»។

មុននេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេសអាមេរិក បាន​បញ្ជាក់​ថា អាមេរិក កំពុងតាមដាន​យ៉ាងយកចិត្ត​ទុកដាក់​ទៅលើ​ស្ថានភាព​រវាង​កងទ័ព​ចិន និង​ឥណ្ឌា នៅតំបន់ព្រំដែន។ ភាគីទាំងពីរ បាន​បង្ហាញពីបំណង​បន្ថយ​ភាពតានតឹង ហើយ​អាមេរិក​គាំទ្រ​ដល់​ការដោះស្រាយដោយ​សន្តិវិធី៕

ប្រភព៖ Hindustantimes

អត្ថបទថ្មី
;