Ramos ​រក​បាន​១គ្រាប់​បំបែក​​កំណត់​ត្រា​របស់​វីរបុរស​ក្លឹប​ Barcelona

  • 2020-06-22 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Real Madrid បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ដោយ​លទ្ធផល ២-១ ​យក​បាន​៣ពិន្ទុ​បន្ថែម​​​ឡើង​មក​ឈរ​លើ​កំពូល​តារាង​ស្មើ​នឹង​ក្រុម FC Barcelona ​ដែល​មាន ៦៥ ពិន្ទុ​ក្នុង​ដៃ​សប្ដាហ៍​ទី ៣០ បន្ទាប់​ពី​ក្រុម​អ្នក​មាន​បុណ្យ​ភ្លាត់​ស្មើ ១-១ ជាមួយ Sevilla កាលពី​ថ្ងៃ​សៅរ៍កន្លង​ទៅ។

រូបភាពក្លឹប Real Madrid

​ចំណែក​ឯ Sergio Ramos ​​អាច​រក​បាន​១គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់​ឈ្នះ​នោះ​ (ជា​បាល់​បេណាល់​ទី) ​មាន​ន័យ​ថា​ ​ប្រធាន​ក្រុម​រូប​នេះ​​រក​បាន​ ៦៨ គ្រាប់​​ក្នុង​លីគ​ក្នុង​នាម​ជា​ខ្សែ​ការពារ​ ដែល​កំណត់ត្រា​នេះ​ស្មើ​នឹង​ខ្សែ​ការពារ​ឆ្នើម​ Ronald Koeman ក៏​ដូច​ជា​វីរបុរស​ក្លឹប​គូ​ប្រជែង FC Barcelona ផង​ដែរ​(ក្នុង​១អាជីព Koeman រកបាន ២៥៣ គ្រាប់​) សឹងតែថាច្រើនជាងខ្សែប្រយុទ្ធទៀតផង។

​​តួលេខ​នេះ​ក៏បាន​​ធ្វើ​ឲ្យ Ramos ឈរ​នៅ​លេខ ៥ ជាប់​កំណត់ត្រា​ជាខ្សែការពារ​ឆ្នើម​ក្នុងប្រវត្តិសាស្ត្រ​បាល់​ទាត់ ដែល​អាច​រក​បាន​គ្រាប់​បាល់ច្រើនបំផុត។

​បច្ចុប្បន្ន​ Ramos ​រក​បាន​សរុប ៩៣ គ្រាប់​(គ្រប់​កម្មវិធី​ឲ្យ​ក្លឹប) Real Madrid និង​សរុប​​ ១១៤ ក្រោយ​ចំណាយ​ពេល ១៦ ​ឆ្នាំ​ក្នុង​នាម​ជា​កីឡាករ​បាល់​ទាត់​អាជីព៕

-ខ្សែ​កាពារ​រក​គ្រាប់​បាល់​ច្រើន​បំផុត​មានតែ ១១ រូប​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម(ចុច Watch on YouTube)៖

ប្រភព៖ football-espana ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;