ដឹង​អត់​ថា សមាជិក​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​ប៉ុន្មានរូប?

  • 2020-06-22 04:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​នីមួយៗ ​ត្រូវ​កំណត់​ដោយ​ផ្អែក​តាម​កត្តា​ប្រជាសាស្រ្ត និង​កត្តាភូមិសាស្រ្ត ដូចខាងក្រោម៖

-ក្រុម​ប្រឹក្សារាជធានី​ភ្នំពេញ មាន​ចំនួន​សមាជិក​មិនលើសពី ២៧រូប

-ក្រុម​ប្រឹក្សា​ខេត្ត មាន​ចំនួន​សមាជិក​ពី ១៥ ដល់ ២៧រូប

-ក្រុម​ប្រឹក្សា​ក្រុង មាន​ចំនួន​សមាជិកពី ១១ ដល់ ២១រូប

-ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ មាន​ចំនួន​សមាជិកពី ១១ ដល់ ២១រូប។

លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
ចំនួន​ជាក់ស្តែង​នៃ​សមាជិក​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ តាម​សំណើ​របស់​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ក្នុងរយៈពេល​យ៉ាងតិច ១២០​ថ្ងៃ មុនពេល​ផុត​កំណត់​អាណត្តិ​របស់​ក្រុមប្រឹក្សា។

ក្នុង​ករណី​គ្មាន​អនុក្រឹត្យ​ចែងអំពី​ចំនួន​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​បន្ទាប់​ទេនោះ ចំនួន​សមាជិកសរុប​របស់​ក្រុមប្រឹក្សា សម្រាប់​ក្រុមប្រឹក្សា​នីមួយៗ ត្រូវ​យកតាមចំនួន​សរុបចុងក្រោយ​នៃ​ក្រុម​ប្រឹក្សា​អាណត្តិចាស់៕

ដកស្រង់ចេញពី៖ មាត្រា១៨ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពីការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ

អត្ថបទថ្មី
;