​កីឡាករ​វ័យ​ក្មេង​រូប​នេះ សមត្ថភាព​ខ្ពស់​អាច​​ជំនួស​កន្លែង​ David Silva នៅ​ Man City

  • 2020-06-23 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Phil Foden ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្លឹប​ទូកក្ដោង​ខៀវ អាច​រក​បាន ៣ គ្រាប់​ក្រោយ​ពេល​បង្ហាញ​ខ្លួន​តែ២ដងទេ បន្ទាប់​ពី​ក្របខណ្ឌ័​កំពូល​អង់គ្លេស​ត្រឡប់​មកវិញ។

​ប្រកួត​ដំបូង​ដែល Manchester City ឈ្នះ ៣-០ លើ Arsenal កីឡាករ​វ័យ​២០ឆ្នាំ Foden ស៊ុត​បាន ១គ្រាប់​។ ប្រកួត​ទី ២ ​ដែល Man City ​បន្ត​ឈ្នះ ៥-០ លើ Burnley ​គេ​ស៊ុត​បាន ២ គ្រាប់​ទៀត។

​ទម្រង់​លេង​លើ​ទីលាន ការ​យល់​ចិត្ត​មិត្តរួម​ក្រុម ​និង​បច្ចេកទេស​បញ្ចប់​ទី​ដ៏​ល្អ​បែប​នេះ សមត្ថភាព​របស់​គេ ​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​សិស្ស​ច្បង David Silva ដែល​បានប្រកាស​កាល​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ ថា​រូបគេ​នឹង​ចាកចេញពេល​ចប់រដូវកាល​នេះ៕

ទស្សនា​បច្ចេកទេស​លេង​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ

Foden ពេល​លេងទល់​នឹង Burnley
ខ្សែ​បម្រើ​ជើង​ចាស់៣៤ឆ្នាំ David Silva នឹងចាកចេញចប់រដូវកាល​នេះ

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;