បើជិះរថយន្តប្រភេទនេះ មិនចាំបាច់ទៅបង់ពន្ធផ្លូវទេ!
- 2020-06-23 07:45:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើជិះរថយន្តប្រភេទនេះ មិនចាំបាច់ទៅបង់ពន្ធផ្លូវទេ!
ចន្លោះមិនឃើញ
ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបានលើកលែងចំពោះ៖
-រថយន្តគិលានសង្គ្រោះរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ
-យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ជូនសម្ភារទ័ព ឬដឹកជញ្ជូនកងទ័ព ក៏ដូចជាសម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
-យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
ក្រសួង-ស្ថាប័ន ឬអង្គភាពដែលជាអាណាព្យាបាល ឬជាកម្មសិទ្ធិនៃយានយន្តដូចមានចែងក្នុងចំណុចខាងលើ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ៕
ដកស្រង់ចេញពី៖ ប្រកាសស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨
ចុចអាន៖ ដឹងអត់! បើជិះព្រុស បាឡែន ឬហាយលែនឌ័រ ត្រូវបង់ពន្ធផ្លូវប៉ុន្មានក្នុងមួយឆ្នាំ?