រកឃើញ​រន្ទះបាញ់​ដ៏វែងជាងគេ​បំផុត!

  • 2020-06-26 03:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ឧតុនិយម​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​កាលពីថ្ងៃទី២៥ ខែ​មិថុនា ឆ្នាំ​២០២០ថា រន្ទះបាញ់មួយ​ដែល​កើតឡើង​នៅប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៨ គឺ​ជារន្ទះបាញ់​ដែល​វែងជាងគេបង្អស់ គឺ​មានប្រវែងជាង ៧០០គីឡូម៉ែត្រ​ឯណោះ។ ការរកឃើញ​កំណត់ត្រាថ្មីនេះ គឺផ្អែកលើការ​ប្រើប្រាស់​បច្ចេកវិទ្យារូបភាព​រន្ទះបាញ់​ផ្កាយរណបថ្មី។

រូបតំណាង
ប្រវែង​នេះ គឺស្មើនឹង​ចន្លោះរវាងក្រុង Boston និង​ ក្រុងវ៉ាស៊ីងតោន នៅ​សហរដ្ឋអាមេរិក ឬចន្លោះ​រវាង​ក្រុងឡុដ៏ និង​បាសែល​ ប្រទេស​ស្វីស។

រន្ទះបាញ់នេះ បាន​បំបែកកំណត់ត្រា​នៃរន្ទះបាញ់​ដែលកើតឡើង​នៅរដ្ឋ Oklahoma សហរដ្ឋអាមេរិក​ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០០៧ ដែលមាន​ប្រវែង ៣២១គីឡូម៉ែត្រ៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;