រឿង​រ៉ាវ​ប្ដូរ​កីឡាករ! មាន​ម្នាក់​សប្បាយ​ចិត្ត​ចាកចេញ ឯ​ម្នាក់​ទៀត​មិន​ចង់​ទៅ​សោះ

  • 2020-06-30 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


-ផ្លូវការ៖ Arthur ទៅ​ដល់ Juventus ចំណែក​ឯ​ ​Pjanic ​ទៅ​ដល់ Barcelona ជាមួយ​នឹង​លក្ខខណ្ឌ​សន្យា​ប្ដូរ​គ្នា​ ដូច​ខាងក្រោមនេះ៖

​លោក Sarri គ្រូ​បង្វឹក​ក្លឹប Juventus ​បាន​លើក​ឡើង​ពី​ខ្សែបម្រើ​សញ្ជាតិ​បូស្នៀ Miralem Pjanic ថា៖ "ប្រសិន​បើ​ការ​ផ្ទេរ​ត្រូវ​បាន​យល់​ព្រម​គ្នា​រវាង​ក្លឹប​និង​ក្លឹប។ Pjanic នឹង​សប្បាយ​ចិត្ត​ចាក​ចេញ។ ដូច​អ្វី​ដែល​គាត់​ចង់​បាន​គឺ​លេង​ឲ្យ​ក្លឹប​មួយ​ដែល​ជោគជ័យ​ ​និង​ជា​ទី​មាន​ការ​ប្រកួត​ប្រជែង​គួរ​ឲ្យ​កត់​សម្គាល់​។ (extraordinary club) ​”។

Pjanic ​ទៅ​ដល់ Barcelona
​លោក​ ​Quique Setién ​គ្រូ​បង្វឹក​ក្លឹប Barcelona បាន​លើក​ឡើង​ពី​ខ្សែបម្រើ​សញ្ជាតិ​ប្រេស៊ីល Arthur Melo ថា៖ “A​rthur Melo ​មិន​មែន​ជា​កីឡាករ​ដំបូង​ហើយ​ក៏​មិន​មែន​ចុង​ក្រោយ​បំផុត​របស់​ក្លឹប​ឡើយ​។ តែ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដទៃ​ដែល​ ក្លឹប​រំពឹង​ខ្ពស់​ពី​គុណភាព​លេង​របស់​គេ។ ធ្លាប់​មាន​គ្រូ​បង្វឹក​ផ្សេង​គ្នា ប្រាប់​ខ្ញុំ​​ថា​ គេ​លេង​បាន​ល្អ​ ​ស៊ី​នឹង​ទម្រង់ (១ ឬ ២ ប៉ះ) តែ​បើ​កាលណា​គេ​មិន​បាន​បញ្ចេញ​អស់​ពី​លទ្ធភាព​ទេ​នោះ ​វា​ពិត​ជា​ពិបាក​នឹង​ដាក់​គេ​ឲ្យ​ចូល​លេង​។"

​ពាក្យ​ពេចន៍​និយាយ​ធ្ងន់ៗ​របស់​គ្រូ​បង្វឹក​មាន​បទពិសោធន៍​រូប​នេះ ​បាន​ធ្វើ​ឲ្យ​រកាំ​រកូស​ដល់​ចិត្ត​កីឡាករ​ផ្ទាល់​និង​ម្ដាយ Arthur (ឈ្មោះ Lucia ) ។ Arthur មាន​ទាំង​ឈ្មោះ​​ក្នុង​បញ្ជី​លេង​ចុង​ក្រោយ​បំផុត​ទល់​នឹង Celta Vigo ហើយ​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​លក់​ចេញ​ផង​ដែរ។ ប្រការ​នេះ​បាន​​រហូត​ឈាន​ដល់​ដំណាក់​កាល​ ពិបាក​ផ្សះផ្សារ។

Arthur ទៅ​ដល់ Juventus

​-លក្ខខណ្ឌ​និយាយ​គ្នា​រវាង​ក្លឹប​ទាំង​ពីរ​បាន​ចេញ​ជា​ផ្លូវការ

Arthur វ័យ​២៣​ឆ្នាំ​ដែល​ចូលរួម​ជាមួយ Barca ពី​ក្លឹប​ Gremio ក្នុង​កុងត្រា ​៦​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៨ នឹង​​ត្រូវ​ធ្វើ​ការ​ផ្ទេរ​ទៅ Juventus វិញ​ក្នុង​តម្លៃ​ខ្លួន​៧២​លាន​អឺរ៉ូ ជាមួយ​ប្រាក់​បន្ថែម​​ផ្សេង​ៗ​ទៀត​១០​លាន​អឺរ៉ូក្នុង​កុងត្រា ​៥​ឆ្នាំ។ ​ហើយ ​Arthur នឹង​បន្ត​លេង​ឲ្យ Barcelona រហូត​ដល់​ចប់​រដូវ​កាល​នេះ។

ចំណែក​ឯ Pjanic វ័យ​៣០​ឆ្នាំ​បាន​យល់​ព្រម​តម្លៃ​ខ្លួន​ផ្ទេរ​ ៦០​លាន​អឺរ៉ូ ជាមួយ​ប្រាក់​បន្ថែម​​ផ្សេង​ៗ​ទៀត​ ៥​លាន​អឺរ៉ូ។ Pjanic បង្ហាញ​ខ្លួន​​២១៤​ប្រកួត​ឲ្យ​ក្រុម​ជើងឯក​លីគ​កំពូល​របស់​អ៊ីតាលី​ Juventus បន្ទាប់​ពី​ចូលរួម​កាល​ពី​ឆ្នាំ​២០១៦ ៕

A​rthur ពេល​លេង​ជាមួយ Messi
Pjanic ពេល​លេង​ជាមួយ​នឹង Ronaldo

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;