បុគ្គល​ណាខ្លះដែលមានកាតព្វកិច្ច​ត្រូវប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល?

  • 2020-06-30 07:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពេល​ចូលកាន់មុខតំណែង និង​ក្នុង​ពេល​ចេញពីមុខតំណែង បុគ្គល​ដូចខាងក្រោមនេះ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​របស់ខ្លួន ជាលាយលក្ខណ៍អក្សរ ឬជាទម្រង់​អេឡិចត្រូនិក​ទោះជាទ្រព្យ​សម្បត្តិ​នោះ នៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តី រួមទាំងបំណុលផង ហើយ​ដាក់ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​សាមីខ្លួនផ្ទាល់ៈ

១. សមាជិកព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល។

២. មន្រ្តីសាធារណៈ​ដែលមាន​អាណត្តិ​ជ្រើសតាំង។

៣. សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ប្រធាន​ អនុប្រធាន និង​មន្រ្តី​ទាំងអស់​នៃអង្គភាព​ប្រឆាំង​អំពើពុករលួយ។

៤. មន្រ្តី​រាជការ​ស៊ីវិល យោធា នគរបាលជាតិ និង​ង្នករាជការ​សាធារណៈផ្សេងទៀត ដែលត្រូវ​បាន​តែងតាំងោយ​ព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។

៥. មន្រ្តី​ផ្សេងទៀតដែលតែងតាំង​ដោយ​ប្រកាស​ ហើយ​ត្រូវបាន​កំណត់​ឱ្យប្រកាស​ទ្រព្យសម្បត្តិ និងបំណុល​តាមបញ្ជី​ដែលរៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ បន្ទាប់ពី​បាន​ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ។

៦. ចៅក្រុមអាសនៈ ចៅក្រម​អយ្យការ សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា។

៧. ថ្នាក់​ដឹកនាំ​នៃសង្គមស៊ីវិល។

  • ជនផ្សេង​ទៀត​ដែលត្រូវប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល

ក្រោយពី​ត្រូវបាន​ស៊ើបអង្កេត និង​ទទួលសេចក្តី​សម្រេច​ពីអង្គភាព​ប្រឆាំងអំពើពុករលួយ ជន​ដែលមាន​ការ​ពាក់ព័ន្ធនឹង​អំពើពុករលួយ ត្រូវ​ធ្វើការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់ខ្លួន​ជាលាយលក្ខណ៍អក្សរ ឬជាទម្រង់​អេឡិចត្រូនិក ទោះបីជន​នោះពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក៏ដោយ៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពី ការ​ប្រឆាំង​អំពើពុករលួយ

អត្ថបទថ្មី
;