ថៃ ជា​ប្រទេស​អាស៊ានមួយគត់​ដែលត្រូវ EU បើកឱ្យចូលវិញ

  • 2020-07-01 02:56:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប បាន​សម្រេច​បើក​ព្រំដែន​របស់ខ្លួន ​កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២០ ដោយ​អនុញ្ញាត​ឱ្យចូលវិញ​នូវ​អ្នកដំណើរមកពី​ប្រទេស​ចំនួន១៤ ចាប់ពីថ្ងៃទី១ ខែកក្កដា។

ប្រទេស​ទាំង១៤ ដែល EU ចាត់ទុកថា​ជាប្រទេស​មាន​សុវត្ថិភាព​ពីជំងឺកូវីដ១៩ រួមមាន៖ អាល់ហ្សេរី, អូស្ត្រាលី, កាណាដា, ជប៉ុន, ហ្សកហ្ស៊ី, ម៉ុងតេណេក្រូ, ម៉ារ៉ុក, ណូវែលហ្សេឡង់, រ៉ូវ៉ាន់ដា, ស៊ែប, កូរ៉េខាងត្បូង, ថៃ, ទុយនីស៊ី និង​អ៊ុយរុយហ្គាយ។

សហរដ្ឋអាមេរិក មិនស្ថិតក្នុងបញ្ជីលើកលែងដោយសារតែប្រទេសមហាអំណាចនេះ នៅតែបន្តរងគ្រោះខ្លាំងពីជំងឺកូវីដ១៩។ ដោយឡែកសម្រាប់អ្នកដំណើរមកពី​ប្រទេសចិនវិញ EU នឹង​អនុញ្ញាតផងដែរ ប្រសិន​បើ​ចិន​អនុញ្ញាតឱ្យអ្នកដំណើរមកពីអឺរ៉ុប​ចូលវិញដូចគ្នា។ ចំពោះប្រទេសដទៃទៀត EU នឹង​ធ្វើការសម្រេច​រៀងរាល់ ២សប្តាហ៍ម្តង។

គិត​ចាប់តាំងពីពាក់កណ្តាល​ខែមីនា​មក សមាជិក EU ទាំង២៧ប្រទេស បាន​ហាមឃាត់​អ្នកដំណើរទាំងអស់​ដែលនៅខាងក្រៅ​តំបន់ មិនឱ្យចូល ដើម្បី​ទប់ស្កាត់​ការរីករាល​ជំងឺកូវីដ១៩៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;