បុរសម្នាក់នៅចិន ឆ្លងជំងឺមួយដែលធ្លាប់សម្លាប់មនុស្ស ១០០លាននាក់
- 2020-07-07 02:04:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់នៅចិន ឆ្លងជំងឺមួយដែលធ្លាប់សម្លាប់មនុស្ស ១០០លាននាក់
ចន្លោះមិនឃើញ
បុរសដែលជាអ្នកចិញ្ចឹមសត្វម្នាក់នៅតំបន់ Inner Mongolia ភាគខាងជើងប្រទេសចិន ត្រូវបានបញ្ជាក់ថា គាត់ឆ្លងជំងឺម្យ៉ាង (ភាសាអង់គ្លេសហៅថា bubonic plague)។ នេះបើតាមការប្រកាសរបស់អាជ្ញាធរសុខាភិបាលក្រុង Bayan Nur នៃតំបន់នេះ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។
ទោះជាយ៉ាងណា បុរសរូបនេះ ស្ថិតក្នុងស្ថានភាពធូរស្រាល មិនទាន់ធ្ងន់ធ្ងរឡើយ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទាំងនៅដោយឡែកពីគេ។
អាជ្ញាធរបានព្រមានមិនឱ្យប្រជាជនប្រមាញ់ បរិភោគ ឬ ដឹកជញ្ជូនសត្វដែលងាយឆ្លងជំងឺនេះឡើយ ជាពិសេសគឺពពួកសត្វកកេរ (marmots) ហើយត្រូវរាយការណ៍ភ្លាម ប្រសិនបើប្រទះឃើញសត្វទាំងនេះងាប់ ឬមានជំងឺ។
គួរដឹងថា ជំងឺនេះ គឺជាជំងឺដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តដែលវាធ្លាប់បានសម្លាប់មនុស្សប្រមាណ ១០០លាននាក់ កាលពីស.វទី ១៤។ តែយ៉ាងណា បច្ចុប្បន្ននេះ អ្នកជំនាញប្រាប់ថាកុំឱ្យបារម្ភខ្លាំងពេក ព្រោះវាមិនគំរាមកំហែងឆ្លងជាសកលដូចកូវីដ១៩នោះទេ៕