បណ្ណបើកបរ និងឆៀក ដែលយឺតយ៉ាវបន្តសុពលភាព ត្រូវពិន័យ ៥០០រៀល​ក្នុងមួយថ្ងៃ

  • 2020-07-07 03:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ តទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមការផាកពិន័យលើការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖

-ពន្យារបណ្ណបើកបរយានយន្ត

-ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្រប់ប្រភេទ

-ការចុះបញ្ជីឡើងវិញរថយន្តផ្លាកលេខ AT (រថយន្តនាំចូលមកជាលក្ខណៈបណ្ដោះអាសន្ន) និងសេវាផ្សេងៗទៀត។

ក្រសួងបាន​អំពាវនាវបងប្អូនប្រជាពលរដ្ឋមកទទួលសេវាអោយបានទាន់ពេលវេលា ជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕

សូមមើលបន្ថែម​ខាងក្រោម៖

អត្ថបទថ្មី
;