អ្នក​ដែល​មាន​រូង២​នៅលើ​សាច់​ចង្កេះ​ដូចនេះ មាន​លក្ខណៈ​ពិសេស ឬ​ផលអាក្រក់?

  • 2020-07-08 01:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាងកាយ​មនុស្ស​សម្បូរ​ទៅ​ដោយ​រឿង​រ៉ាវ​ប្លែកៗ​ខុស​ពី​គ្នា។ តួ​យ៉ាង​ដូចជា​រូង​ចំនួន​២​ដែល​កើត​មាន​នៅ​លើ​សាច់​ចង្កេះ​នេះ​ឯង។ មិន​មែន​រាល់​គ្នា​សុទ្ធ​តែ​មាន​រូង​នេះ​ទេ ហើយ​អ្នក​ដែល​មាន​វា​គឺ​ជា​រឿង​ល្អ​​ប្រពៃ​មួយ។ សម្រាប់​ស្ត្រី រូង​នេះ​នៅ​ក្នុង​ភាសា​បរទេស​គេ​ហៅ​ថា "Venus Holes" ឯ​បុរស​វិញ​ គេ​ហៅ​ថា "Apollo Holes"។

រូង​ទាំង​នេះ​បង្កើត​ឡើង​ដោយ​សរសៃ​ពួរ​​គន្លាក់​​ឆ្អឹង​តូចៗ ដែល​លាត​សន្ធឹង​រវាង​ឆ្អឹង​ខ្នង​ហើយ​និង​ស្បែក។ ជា​ធម្មតា រូង​​នេះ​មាន​វត្តមាន​​ស្រប​ពេល​ដែល​ឆ្អឹង​២​ត​ភ្ជាប់​គ្នា​នៅ​ត្រង់​ឆ្អឹង​ត្រគាក ហើយ​នៅ​ត្រង់​កន្លែង​នោះ​ពុំ​មាន​សាច់​ដុំ​​ឡើយ ក្រៅ​តែ​ពី​​ស្បែក​​មនុស្ស​​​ដែល​លាត​សន្ធឹង​ពី​លើ​ចន្លោះ​​ឆ្អឹង​ទាំង​២។

មនុស្ស​ភាគ​ច្រើន​យល់​ថា រូង​នេះ​ជា​សញ្ញា​​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត។ ហេតុ​ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ​ថា Venus ឬ Apollo ដែល​ជា​ឈ្មោះ​អាទិទេព​​​រ៉ូម៉ាំង តំណាង​ឲ្យ​សម្រស់​និង​ក្ដី​ស្រឡាញ់។ បន្ថែម​ពី​នេះ​ទៀត បើ​និយាយ​ពី​កត្តា​សុខភាព​វិញ រូង​ទាំង​នេះ​ជា​សញ្ញា​ល្អ​នៃ​ចលនា​ឈាម​រត់ និង​​​សុខភាព​រាងកាយ​មាំមួន។ វា​ក៏​មាន​អត្ថប្រយោជន៍​ទៅ​លើ​​សកម្មភាព​ផ្លូវ​ភេទ​ផង​ដែរ។ មនុស្ស​ដែល​មាន​រូង​ពិសេស​នេះ​ងាយស្រួល​នឹង​ឈាន​ដល់​ចំណុច​កំពូល​នៃ​ការ​សម្រេច​កាម​នៅ​ពេល​រួម​ភេទ ព្រោះ​វា​ជួយ​សម្រួល​ដល់​សរសៃ​ឈាម និង​ស្ថិត​នៅ​បរិវេណ​​ឆ្អឹង​ត្រគាក។

សូម​បញ្ជាក់​ថា "Venus Holes" ឬ "Apollo Holes" កើត​ឡើង​ដោយ​ធម្មជាតិ​ទៅ​លើ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ។ ដោយ​ឡែក​ចំពោះ​អ្នក​ដែល​គ្មាន មិន​អាច​ព្យាយាម​​បង្កើត​វា​បាន​​ឡើយ ទោះ​ជា​ខំ​​ប្រឹង​​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ណា​ក៏​ដោយ៕

ប្រភព៖ AllIndiaRoundup ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;