រដ្ឋមន្រ្តីសាធារណការ បង្ហើប​ទីតាំង២កន្លែងទៀត សម្រាប់​ប្តូរ​បណ្ណបើកបរ

  • 2020-07-08 01:20:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងឱ្យដឹងថា ក្រសួង​កំពុងពិភាក្សាដើម្បីដាក់​មណ្ឌលប្តូរបណ្ណបើកបរ នៅផ្សារទំនើប២ទៀត ដែលជារបស់ក្រុមហ៊ុន ជីប ម៉ុង។ ការ​ថ្លែងនេះ ធ្វើឡើង ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី១ និងទិសដៅ​ការងារ​ឆមាសទី២ ឆ្នាំ២០២០ នាព្រឹក​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ​

លោក​ទេសរដ្ឋមន្រ្តី បញ្ជាក់​ដូច្នេះថា៖ «ដើម្បីងាយស្រួល​ដល់បងប្អូន​ប្រជាពលរដ្ឋយើងក្នុងការប្តូរបណ្ណបើកបរ ឥឡូវយើងមាន២កន្លែង គឺផ្សារទំនើបអ៊ីអនទី១ និងផ្សារទំនើបអ៊ីអនទី២។ ថ្មីៗនេះ ខាងផ្នែកឯកជន ផ្សារទំនើបនូរូម៉លរបស់ជីបម៉ុង និងម៉លនៅសែនសុខ គាត់បានពិភាក្សាគ្នាជាមួយយើងខ្ញុំ ឱ្យយើងដាក់ទីតាំងផងដែរ»។

លោកអះអាងថា ចំពោះការ​ដាក់​មណ្ឌល​ប្តូរបណ្ណបើកបរ ២កន្លែង​ថ្មីទៀតនេះ គឺខាងផ្សារទំនើបរបស់​ក្រុមហ៊ុន ជីប ម៉ុង មិនគិតថ្លៃជួលនោះទេ ព្រោះថាការ​ដាក់ទីតាំងនេះ នឹង​ទាក់ទាញមនុស្ស​ទៅកាន់​ផ្សារទំនើបនោះកាន់តែច្រើន៕

ចុចអាន៖ ក្រសួង​សាធារណការ នឹង​ចេញ​បណ្ណបើកបរ​ដែល​អាចឱ្យពលរដ្ឋខ្មែរ បើកឡាន​នៅប្រទេស​គេបាន

អត្ថបទថ្មី
;