Messi បំបែក​កំណត់ត្រា​ ​៣ ​បន្ទាប់​ពី​ជាប់​ជា​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ ដំបូង​បំផុត​នៅ La Liga

  • 2020-07-20 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Lionel Messi អាច​ឈ្នះ​ពាន Pichichis ​ចំនួន ៧ ដង​ដំបូង​បំផុត​ ​ក្នុង​ប្រវតិ្តសាស្រ្ត​ក្របខណ្ឌ​លីគ​កំពូល​អេស្ប៉ាញ​ ​ក្រោយ​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​រូប​នេះ​ ស៊ុត​ចូល​សរុប ២៥ គ្រាប់ ជាប់​ជា Top Scorer ​ប្រចាំ​រដូវកាល។ ​អ្នក​ស៊ុត​ចូល​ច្រើន​ជាង​គេ​ ​ឬពាន​បុគ្គល​ Pichichis​ (តំណាង​ស្បែកជើង​មាស La Liga)

ចំនួន​ដ៏​ច្រើន​សម្បើម​នេះ​គឺ​ ​អាច​បំបែក​កំណត់ត្រា​វីរបុរស​ក្លឹប Athletic Bilbao លោក Telmo Zarra ធ្លាប់​ធ្វើ​បាន ៦ ដង។ ចំណែក​លីគ​កំពូល​ដទៃ​ទៀត​ ​​មិន​ទាន់​មាន​នរណា​អាច​ឈ្នះ ៦ ដង​​ឡើយ។

Messi ​ក៏​បាន​​​បំបែក​កំណត់ត្រា​​របស់​សិស្ស​ច្បង Xavi Hernandes ​ក្លាយ​ជា​អ្នក​បោះ​បាល់​ឲ្យ​មិត្តរួម​ក្រុម​ស៊ុត​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​១​រដូវកាល ពោល​គឺ ជាប់​ជា​ Top Assist ​(២១ដង) ប្រចាំ​រដូវកាល។

Messi ស៊ុត​ចូល ២ គ្រាប់​និង Assist ​បាន ២ ដងទល់​នឹង Alaves
ចំណែក​មួយ​ទៀត​ជា​ កំណត់ត្រា​ផ្ទាល់​ខ្លួន​ដែល​រូប​គេ​អាច​បំបែក​បាន​គឺ ​Messi ​ក៏​បាន​ក្លាយ​ជា​ ​កីឡាករ​ដំបូង​គេ​បង្អស់​នៅ La Liga អាច​ស៊ុត​បញ្ចូល​ទី​លើស ២០គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​លើស ២០ដង​ក្នុង​១រដូវកាល។ ​

ការ​ប្រកួត​បិទ​ឆាក​ La Liga ​យប់​មិញ​រវាង​ Barcelona ​ឈ្នះ ៥-០ ទល់​នឹង Alaves។ Messi ក្រោយ​ពេល​ស៊ុត​ចូល ២ គ្រាប់​និង Assist ​បាន ២ ដង។ គ្រាប់​ទាំង ៥ នោះ​ស៊ុត​ចូល​ដោយ Messi, Semedo, Suarez និង Ansu Fati​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​អាយុ​១៧​ឆ្នាំ (ស៊ុត​សរុប​ឲ្យ​ឈុត​ធំ​បាន ៧ គ្រាប់) ៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;