Ronaldo ស៊ុតបាន ៥០ គ្រាប់លឿនបំផុត ឲ្យ Juventus និងជាប់កំណត់ត្រាមួយទៀត
- 2020-07-21 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស៊ុតបាន ៥០ គ្រាប់លឿនបំផុត ឲ្យ Juventus និងជាប់កំណត់ត្រាមួយទៀត
ចន្លោះមិនឃើញ
Cristiano Ronaldo អាចរកបាន ២ គ្រាប់បន្ថែមទៀត ជាគ្រាប់បាល់ទី ៥១ របស់ខ្លួននៅ Juventus ក្រោយចូលលេង ៦១ ប្រកួត(លឿនបំផុត) ជាប់ជា កីឡាករដំបូងគេធ្វើបានបែបនេះ។
ខ្សែប្រយុទ្ធរូបនេះ ក៏បានចារកំណត់ត្រា១ទៀតផងដែរ ក្លាយជា កីឡាករដំបូងគេដែលរកបាន ៥០ គ្រាប់ទាំង ៣ លីគ (Premier League, La Liga និង Serie A) ។
បើគិតតាំងពីលីគកំពូលអ៊ីតាលី បើកឡើងវិញ ៨ ប្រកួតកន្លងមក Cristiano Ronaldo រកបាន ៩គ្រាប់ សរុបគ្រាប់បាល់ស្មើនឹង Ciro Immobile មាន ៣០ គ្រាប់ កំពុងប្រជែងស្បែកជើងមាស Serie A ។ រីឯ Juventus កំពុងមាន ៨០ ពិន្ទុដាច់ពិន្ទុឆ្ងាយពីក្រុមលេខ ២ Inter ខណៈដែល Lazio ធ្លាក់មកលេខ ៤ មាន ៦៩ ពិន្ទុ ឯការប្រកួតនៅសល់ ៤ទៀតនឹងបិទរដូវកាល៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖