សូម​ប្រយ័ត្នចំពោះជំងឺឆ្លងមួយដែលទើបផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យ

  • 2020-07-23 04:39:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បាន​ចេញសេចក្តីប្រកាសព័ត៌មាន​អំពីការផ្ទុះឡើងនូវ​ជំងឺ​ឈីកគន់ហ្គន់យ៉ា ហៅកាត់ ឈីក (CHIK) នៅសង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គិត​ពីថ្ងៃទី១៩ ដល់ ២២ ខែកក្កដា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​មួយចំនួនក្នុងសង្កាត់​ប៉ោយប៉ែត មានចេញរោគសញ្ញាគ្រុនក្តៅ ៣៨អង្សារសេ កន្តួល​ក្រហមលើស្បែក និង​ឈឺសន្លាក់ដៃជើង។

ក្រសួង​បញ្ជាក់​ថា ការលេចឡើង​ជំងឺគ្រុនឈីកនេះ អាចជាបញ្ហាសុខភាព​សាធារណៈមួយទៀត ដោយ​មានហានិភ័យឆ្លងរាលដាល​ តាមរយៈ​មូសខ្លាញីខាំ ជាពិសេសខាំនៅពេលថ្ងៃ។

សូមអានលម្អិតក្នុងសេចក្តីប្រកាសខាងក្រោម៖

អត្ថបទថ្មី
;