តិចទៀតទៅលេងបូកគោ ទឹកឈូ ដូងទេរ លែងខ្វល់រឿងស្ទះចរាចរលើស្ពាន​ទៀតហើយ!

  • 2020-07-27 04:36:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្ត​កំពត គ្រោង​សាងសង់​ស្ពាន​ឆ្លងព្រែកកំពង់បាយថ្មីមួយទៀត ដើម្បី​សម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត និង​រំដោះ​ការកកស្ទះ​យានយន្ត ក្នុងភូមិសាស្រ្ត​ខេត្តកំពត។ នេះបើតាមការបង្ហោះរបស់​រដ្ឋបាលខេត្តកំពត ស្តីពីកិច្ចប្រជុំ​រវាងលោក ជាវ តាយ អភិបាលខេត្តកំពត ជាមួយក្រុមហ៊ុន China Road និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២០។

បន្ទាប់ពីកិច្ចប្រជុំចប់ លោក ជាវ តាយ បានបន្តដឹកនាំក្រុមការងារជំនាញ និងក្រុមហ៊ុន China Road ចុះពិនិត្យទីតាំងមួយចំនួនមានដូចជា ទីតាំងស្ពានឥន្ធនូរចាស់ ស្ពានរថភ្លើង និងពិនិត្យកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេសគីឡូ១២។

រូបថត៖ រដ្ឋបាលខេត្តកំពត

សូមជម្រាបថាដោយខេត្តកំពត មានកំណើនភ្ញៀវទេសចរ​យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ បណ្តាលឲ្យមានការកកស្ទះយានយន្តរបស់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ជាពិសេសកកស្ទះយានយន្តលើស្ពានឆ្លងព្រែកកំពង់បាយ។

កត្តានេះហើយទើបថ្នាក់ដឹកនាំខេត្តកំពត ដោយមានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយទៀតដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ មកធ្វើដំណើរកម្សាន្ត និងរំដោះការកកស្ទះយានយន្ត និងភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកំពត ក្នុងការប្រកបមុខរបបរទទួលទានផ្សេងៗ៕

អត្ថបទថ្មី
;