អគ្គស្នងការ ផ្អាកការងារ​មន្រ្តីនគរបាល​ខេត្តព្រៃវែង ៧រូប

  • 2020-07-28 08:13:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេច​ផ្អាក​ការងារបណ្តោះអាសន្ន​ចំពោះ​មន្រ្តីនគរបាលជាតិចំនួន៧រូប នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានឈ្មោះដូចខាងក្រោម៖

ការសម្រេចនេះ ធ្វើឡើង​ក្រោយពេល​ដែល​កម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាលខេត្តព្រៃវែង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២០ បាន​បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុច​មុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្នុងនោះ​ឃាត់ខ្លួនមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ ដោយអំពើហិង្សាកើតឡើង​បង្កឲ្យមានរបួសស្នាម។ ហើយក្រោយមកបានប្រគល់ជនទាំង០២នាក់នោះឲ្យឱពុក-ម្តាយដើម្បីយកទៅគ្រប់គ្រង និងអប់រំបន្ត។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានដាក់បទបញ្ជាឲ្យថ្នាក់ដឹកនាំនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ត្រូវពង្រឹងការអនុវត្តន៍វិន័យរបស់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស និងមិនលើកលែងដាច់ខាតចំពោះមន្ត្រីនគរបាលណាម្នាក់ដែលប្រព្រឹត្តខុសពីវិន័យ និងវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ និងអាចឈានដល់ការអនុវត្តនីតិវិធីច្បាប់ទៀតផង៕

ប្រភព៖ ទទក

អត្ថបទថ្មី
;