៩យ៉ាង ហាម​ធ្វើ​ដាច់​ខាត​ក្រោយ​បាយ​ថ្ងៃ​ត្រង់​រួចភ្លាមៗ

  • 2020-07-29 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​ញ៉ាំ​អាហារ​ទាំង​៣​ពេល ជា​ពិសេស​បាយ​ថ្ងៃ​ត្រង់ ប្រព័ន្ធ​រំលាយអាហារ​ត្រូវ​ការ​ធ្វើ​ការ​ធ្ងន់។ បើ​សិន​មាន​ការ​រំខាន​ណា​មួយ​ វា​នឹង​ទៅ​បង្អាក់​ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​នេះ។ ហេតុ​នេះ​ហើយ អ្នក​គួរ​តែ​ចៀសវាង​ឱ្យ​បាន​នូវ​ការ​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ដូច​ខាងក្រោម ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​មិន​មាន​ជំងឺ​តម្កាត់។

១. ដុស​ធ្មេញ៖ បើ​អ្នក​ញ៉ាំ​បាយ​រួច​ដុស​ធ្មេញ​ភ្លាម វា​នឹង​ធ្វើ​ឱ្យ​អញ្ចាញ​ធ្មេញ​ងាយ​នឹង​ដាច់​រលាត់។

២. ផឹក​ទឹក​ច្រើន​ពេក៖ ក្រោយ​ញ៉ាំ​អាហារ​ភ្លាម មិន​គួរ​ផឹក​ទឹក​ភ្លាម​ទេ ព្រោះ​វា​នឹង​ចូល​ទៅ​បន្សាប​អាស៊ីត​ក្រពះ​ដែល​ធ្វើ​ការងារ​រំលាយ​អាហារ រហូត​បណ្ដាល​ឱ្យ​ទៅ​ជា​ឈឺ​ក្រពះ។

៣. បើក​បរ៖ ដំណើរ​ការ​នៃ​ការ​រំលាយអាហារ​ក្រោយ​ពី​ការ​ញ៉ាំ​បាយ​រួច​ត្រូវ​ការ​ប្រើ​ឈាម​ច្រើន​ដើម្បី​ធ្វើ​ការងារ​នេះ។ ដោយ​សារ​តែ​ហេតុ​នេះ​ វា​អាច​កាត់​បន្ថយ​ឈាម​ដែល​ហូរ​ទៅ​កាន់​ខួរក្បាល​។ ដូច្នេះ​បើ​ញ៉ាំ​បាយ​រួច​ភ្លាម​ អ្នក​ត្រូវ​បើក​បរ​ភ្លាម វា​នឹង​ធ្វើ​ឱ្យ​អ្នក​ងងុយ​គេង​ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដោយ​ងាយ។

៤. ងូត​ទឹក៖ ការ​ងូត​ទឹក​ក្រោយ​ពេល​បាយ​ភ្លាមៗ នឹង​​ធ្វើ​ឱ្យ​ឈាម​ហូរ​ទៅ​កាន់​ដៃ ជើង និង​សាច់​ដុំ​ច្រើន ជា​ហេតុ​នាំ​ឱ្យ​ឈាម​ដែល​ហូរ​ទៅ​កាន់​ផ្នែក​ក្រពះ​ដើម្បី​រំលាយ​អាហារ​មាន​បរិមាណ​ថយ​ចុះ។ ជា​លទ្ធផល​ វា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ចុះ​ខ្សោយ ធ្វើ​ឱ្យ​នឿយហត់ និង​កើត​ជំងឺ​ក្រពះ។

៥. ផឹក​តែ៖ នៅ​ក្នុង​ស្លឹក​តែ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ដែល​អាច​ចូល​ទៅ​រំខាន​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ពី​ចំណី​អាហារ​បាន​។

៦. គេង៖ កាល​ណា​អ្នក​គេង​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​រួច លំហូរ​អាស៊ីត​ដើម្បី​ទៅ​រំលាយ​អាហារ​នឹង​ហូរ​បញ្ច្រាស​ដែល​នាំ​ឱ្យ​ពិបាក​រំលាយ​ ហើយ​កើត​ជំងឺ​ក្រពះ។

៧. ដើរ៖ ការ​ធ្វើ​ចលនា​រាងកាយ​ក្រោយ​ញ៉ាំ​អាហារ​រួច​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។

៨. ជក់​បារី៖ ដូច​រៀបរាប់​ខាង​លើ ក្នុង​ពេល​រំលាយ​អាហារ​ ប្រព័ន្ធ​រំលាយអាហារ​ត្រូវ​ការ​ឈាម​ច្រើន​ខ្លាំង។ ដូច្នេះ​បើ​អ្នក​ជក់បារី សារធាតុ​អាក្រក់​ទាំង​ឡាយ​ដែល​មាន​ក្នុង​បារី​នឹង​ត្រូវ​ស្រូប​ចូល​ក្នុង​រាងកាយ ដែល​បង្កើន​ហានិភ័យ​ខ្ពស់​ដល់​ថ្លើម និង​ទម្រង់នោម។

៩. ហាត់​ប្រាណ៖ ក្រោយ​ញ៉ាំ​អាហារ​រួច ឈាម​និង​សរីរាង្គ​ក្នុង​រាងកាយ​នឹង​ត្រូវ​ផ្ដោត​សំខាន់​ខ្លាំង​លើ​ដំណើរ​ការ​រំលាយ​អាហារ។ ដូច្នេះ​បើ​អ្នក​ហាត់​ប្រាណ ឬ​លេង​កី​ឡា​ភ្លាម​បន្ទាប់​ពី​ញ៉ាំ​បាយ​រួច​នឹង​ធ្វើ​ឱ្យ​បរិមាណ​ឈាម​ដែល​ហូរ​សម្រាប់​ការ​រំលាយ​អាហារ​មាន​ថយចុះ នាំ​ឱ្យ​មាន​បញ្ហា​លើ​ប្រព័ន្ធ​រំលាយ៕

ចុចអាន៖

ប្រភព៖ wellnesskeen ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទថ្មី
;