Immobile សង្ឃឹម​ឈ្នះ​ស្បែកជើង​មាស​ដំបូង​បំផុត​របស់​ខ្លួន ​ក្រោយ​ស៊ុត​បាន ​៣៥គ្រាប់​លើស​គេ

  • 2020-07-30 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Ciro Immobile ជា​កីឡាករ​អ៊ីតាលី​កំពុង​លេង​ឲ្យ​ក្លឹប Lazio ​អាច​ស៊ុត​បញ្ចូល​ទី​បាន ​៣៥ គ្រាប់​ ​ជាប់​ជា Top Scorer ប្រចាំ​លីគ ​និង​ឈរ​លើគេ​ទូទាំង​លីគ​កំពូល ៥ អ៊ឺរ៉ុប។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យរូប​គេ មាន​​ឱកាសឈ្នះ​ ​​​ស្បែកជើង​មាសទ្វីប​អឺរ៉ុប​ដំបូង​បំផុត ​ក្នុង​អាជីព​របស់​ខ្លួន​។

​គិត​ត្រឹម​សប្ដាហ៍​ទី ៣៧ ​ក្នុង​លីគ​កំពូល​អ៊ីតាលី ​ក្រៅ​ពី Immobile ​មាន Cristiano Ronaldo ​រក​បាន ៣១ ឈរ​លេខ ២ ​ឯ​ការ​ប្រកួត​លីគ​នៅ​សល់​តែ​១ប្រកួត​ទៀត​ប៉ុណ្ណោះ។ រីឯ Robert Lewandowski រក​បាន ៣៤ គ្រាប់​នៅ​ឯ​លីគ​កំពូល​អាល្លឺម៉ង់ អស់​ឱកាសប្រជែងទៅ​​ហើយ​។

​លទ្ធផល​ក្រុម​វិញ Lazio នៅឈរ​លេខ​ ៤ ​បាន​កក់​កៅអី​ស្វ័យប្រវត្តិ​ចូលលេង​ពាន​អឺរ៉ុប នៅ​រដូវកាល​ក្រោយ​រួច​រាល់​ហើយ ស្រប​ពេល​ដែល​ក្រុម Juventus ​បាន​គ្រង​ជើងឯក​លីគ៩រដូវកាលជាប់ៗគ្នា៕

​ទស្សនា​វីដេអូ​ខាងក្រោម៖​

រូបថត៖ GettyImage

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;