ដឹងថ្ងៃដាក់ដំណើរការ​សាកល្បង​សួនទឹកថ្មីក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ហើយ!

  • 2020-08-12 01:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សួនទឹកកម្សាន្ត Garden City Water Park ដែល​ស្ថិតនៅមហាវិថីឈ្នះឈ្នះ សង្កាត់​ព្រែតាសេក ខណ្ឌជ្រោយចង្វារ នឹងត្រូវ​ដាក់​ឱ្យ​បើកដំណើរការសាកល្បង ក្រោមអធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់​រដ្ឋបាលរាជធានីភ្នំពេញ។

រូបថត៖ ហ្វេសប៊ុក Garden City Water Park
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង​បញ្ចៀស​ចរាចរចំពោះរថយន្តដឹកទំនិញ រថយន្តធុនធំ និង​រថយន្តដឹកដីគ្រប់ប្រភេទ លើ​កំណាត់​មហាវិថីចាប់ពីផ្លូវជាតិលេខ៦ ដល់ស្ពានព្រែកព្នៅ នៅថ្ងៃទី១៥ ខែសីហា ពេញមួយថ្ងៃ និងថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២០ ចាប់ពីម៉ោង ៦ព្រឹក ដល់ចប់កម្មវិធី៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;