វ៉ាក់សាំងកូវីដ៖ ឃើញពួកអឺរ៉ុបផ្ចាញ់ផ្ចាលពេក រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី ដាក់ពាក្យមួយម៉ាត់នេះទៅវិញ
- 2020-08-13 01:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាក់សាំងកូវីដ៖ ឃើញពួកអឺរ៉ុបផ្ចាញ់ផ្ចាលពេក រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី ដាក់ពាក្យមួយម៉ាត់នេះទៅវិញ
ចន្លោះមិនឃើញ
ភ្លាមៗបន្ទាប់ពីពួកអឺរ៉ុបបានរិះគន់ចំពោះការប្រកាសឱ្យប្រើវ៉ាក់សាំងការពារកូវីដ១៩របស់រុស្ស៊ី លឿនពេកនោះ រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានឆ្លើយតបវិញកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា មុននឹងរុស្ស៊ី អនុញ្ញាតឱ្យប្រើវ៉ាក់សាំងនេះ គឺសុទ្ធតែឆ្លងកាត់ការសាកល្បងដោយត្រឹមត្រូវទាំងអស់។
លោកបានបញ្ចេញប្រតិកម្មតបវិញថា៖ «វាហាក់ដូចជាមិត្តបរទេសរបស់យើង បារម្ភពីភាពឈានមុខនៃថ្នាំរបស់រុស្ស៊ី ហើយព្យាយាមបញ្ចេញគំនិតពួកគេថា គំនិតរបស់យើងគឺគ្មានមូលដ្ឋាន»។
លោករដ្ឋមន្រ្តីក៏បានប្រាប់ឱ្យដឹងបន្ថែមដែរថា កញ្ចប់ដំបូងនៃវ៉ាក់សាំងការពារកូវីដ១៩ដែលមានឈ្មោះថា «Sputnik V» នេះ នឹងទទួលបានក្នុងរយៈពេល ២សប្តាហ៍បន្ទាប់ ដំបូងបំផុតគឺសម្រាប់គ្រូពេទ្យ។ រុស្ស៊ី ក៏គ្រោងនឹងនាំចេញវ៉ាក់សាំងនេះ ទៅកាន់ប្រទេសដទៃទៀតដែរ ប៉ុន្តែទីផ្សារក្នុងស្រុកគឺមានអាទិភាពជាង៕
ចុចអាន៖ រុស្ស៊ី ដាក់ឈ្មោះវ៉ាក់សាំងកូវីដដំបូងគេក្នុងលោក ដូចឈ្មោះផ្កាយរណបទីមួយក្នុងលោក