ធ្លាប់មានរឿងហួសចិត្តមួយដែលអធិរាជរុស្ស៊ី ព្យួរ ក សត្វកណ្តុរ ជាសាធារណៈ!
- 2020-08-13 03:21:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់មានរឿងហួសចិត្តមួយដែលអធិរាជរុស្ស៊ី ព្យួរ ក សត្វកណ្តុរ ជាសាធារណៈ!
ចន្លោះមិនឃើញ
ក្នុងប្រវត្តិសាស្រ្តរុស្ស៊ីមានរឿងចម្លែក និងហួសចិត្តមួយដែលអធិរាជ Peter III បានកាត់ទោសប្រហារជីវិតព្យួរ ក សត្វកណ្តុរមួយក្បាលដាក់បង្ហាញជាសាធារណៈ រយៈពេល ៣ថ្ងៃ។
រឿងនេះ បានកើតឡើងក្នុងឆ្នាំ១៧៦២ ក្រោយពេលដែលសត្វកណ្តុរនោះបានខាំស៊ីក្បាលកងទ័ពតុក្កតា ដែលស្តេច Peter III ស្រឡាញ់ជាទីបំផុត។
សត្វកណ្តុរនេះ ត្រូវបានចោទប្រកាន់ថា បានបំពានច្បាប់កងទ័ព ដែលត្រូវកាត់ទោសប្រហារជីវិតដោយការព្យួរ ក។
គួរដឹងដែរថា Peter III ប្រសូត្រក្នុងឆ្នាំ១៧២៨ និងបានក្លាយជាអធិរាជរុស្ស៊ី នៅខែមករា ឆ្នាំ១៧៦២។ ស្តេចអង្គនេះ សោយរាជ្យបានតែ ៦ខែប៉ុណ្ណោះ គឺដល់ត្រឹមខែកក្កដា ឆ្នាំ១៧៦២ ដោយសារត្រូវគេធ្វើឃាត៕