​មក​ស្គាល់​អ្នក​បង្កើត​ឱកាស​ឲ្យ Leipzig ​២គ្រាប់​ទម្លាក់ Atletico Madrid ​ចេញ​ពី Champions League

  • 2020-08-14 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Marcel Sabitzer ​ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​អូទ្រីស​ ​លេង​ឲ្យ​ក្លឹប​កំពុង​ឡើង​ជើង​ខ្លាំង RB Leipzig អាឡឺម៉ង់​។ ​Sabitzer ​ធ្វើ​បាន​កំណត់ត្រា​ផ្ទាល់​ខ្លួន​ពោល​គឺ មាន​ស្ថិត​ិល្អ​ស្មើ​នឹង​ខ្សែប្រយុទ្ធ Timo Werner (ផ្លាស់​ទៅ Chelsea) ដោយ​ស៊ុត​បាន៤គ្រាប់​នៅ UCL ត្រឹម​៧ប្រកួត​។ ចំណែក​ការ​ assist ​ឲ្យ​មិត្តរួម​ក្រុម​រូប​គេ​ធ្វើ​បាន​ ៣ដង​។

​ម្ចាស់​អាវ​លេខ ៧ រូប​នេះ​ត្បិត​តែ​មិន​អាច​ស៊ុត​បញ្ចូល​ទី ​ប៉ុន្តែ​បាន​បង្កើត​ឱកាស​ឲ្យ​មិត្តក្រុម Leipzig ​រក​បាន​២គ្រាប់​ ​ដោយ​យក​ឈ្នះ​២-១ ​​ទម្លាក់​ក្រុម​ខ្លាំង Atletico Madrid ឲ្យ​ធ្លាក់​​ចេញ​ពី​ពាន​ UEFA Champions League ត្រឹម​វគ្គ ៨ក្រុម​ចុងក្រោយ​ ​លទ្ធផល​នេះ​គ្រប់​គ្រាន់​អាច​ឲ្យ​​ ក្រុម​គោជល់​ឡើង​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដំបូង​បំផុត ​ក្នុង​ប្រវត្តិសាស្រ្ត​១១ឆ្នាំ​របស់​ក្លឹប។

Marcel Sabitzer
Sabitzer បាន​ប្រាប់​សារព័ត៌មាន​ក្រោយ​ចប់​ប្រកួត​ថា "ក្រុម​យើង​បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ​ហើយ​គឺ​សាកសម​នឹង​ឡើង​មក​ដល់​វគ្គ​នេះ ក្រុម​យើង​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ថា ទម្រង់​លេង​របស់​យើង​ពិត​ជា​ឈាន​ដល់​កម្រិត​ខ្ពស់​។​​”

ដូចនេះ​ក្រុម​ខ្លាំង​គោជល់​អាឡឺម៉ង់​មួយ​នេះ នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​បារាំង PSG ​នៅ​វគ្គ​៤ក្រុម​ចុងក្រោយ​ ដើម្បី​រក​ឲ្យ​ឃើញ​ថា​នរណា​ខ្លាំង​ជាង នៅ​ថ្ងៃ​ទី ១៨ ខែសីហា​ ខាង​មុខ​នេះ។

​ដោយឡែក​ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្លឹប RB Leipzig ក្នុងរយៈពេលត្រឹម១១ឆ្នាំ តែប៉ុណ្ណោះ

-នៅ​ឆ្នាំ ២០០៩ : Leipzig ត្រូវបានបង្កើតឡើង

-ឆ្នាំ ២០១០ : បានឡើងមកលេងលីគទី ៤

-ឆ្នាំ ២០១៣ : បានឡើងមកលេងលីគទីបាន ៣

-ឆ្នាំ ២០១៤ : បានឡើងមកលេងលីគទី ២

-ឆ្នាំ ២០១៦ : បានមកលេងនៅ Bundesliga

-ឆ្នាំ ២០១៧ : បានជើងឯករងនៃក្របខ័ណ្ឌ Bundesliga

-ឆ្នាំ ២០២០ : ឡើងមកដល់វគ្គ៤ក្រុម UEFA Champions League

-ក្លឹបអាល្លឺម៉ង់មួយនេះជាក្រុមក្មេងជាងគេបំផុតក្នុងវគ្គ៤ក្រុម ដោយទើបតែមានវ័យ១១ឆ្នាំ ចាប់ពីកកើតដំបូងក្នុងឆ្នាំ២០០៩

-លោក Julian Nagelsmann ជាគ្រូក្មេងបំផុតឡើងដល់វគ្គ៤ក្រុម ដោយមានវ័យទើបតែ៣៣ឆ្នាំប៉ុណ្ណោះ៕

ទស្សនា​វីដេអូហាយឡាយ

ទស្សនា​វីដេអូ​ស៊ុត​គ្រាប់​ឆ្ងាយៗល្អ​បំផុត​ក្នុ​ងលីគ Bundesliga

ក្លឹប RB Leipzig ក្រុមក្មេងជាងគេបំផុតឡើងមក​ដល់​វគ្គ៤ក្រុមចុងក្រោយChampions League

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;