កូវីដ១៩៖ គិតត្រឹមខែ កក្កដា អាជីវកម្មផ្នែកទេសចរណ៍ជាង ៣ពាន់កន្លែង និងមនុស្សជាង៥ម៉ឺននាក់ មានផលប៉ះពាល់
- 2020-08-14 05:39:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូវីដ១៩៖ គិតត្រឹមខែ កក្កដា អាជីវកម្មផ្នែកទេសចរណ៍ជាង ៣ពាន់កន្លែង និងមនុស្សជាង៥ម៉ឺននាក់ មានផលប៉ះពាល់
ចន្លោះមិនឃើញ
«មកដល់ថ្ងៃ១០ ខែកក្កដានេះ គឺមានអាជីវកម្មផ្នែកទេសចរណ៍ទេសចរណ៍ជាង ៣ពាន់កន្លែង និងបុគ្គលិកដែលបម្រើមានជាង ៥ម៉ឺននាក់» នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោយបញ្ចប់កិច្ចប្រជុំជាមួយ គណៈកម្មការអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា។
ក្រសួងទេសចរណ៍ បានចាត់តាំងក្រុមការងារពិសេសមួយ ដើម្បីធ្វើកិច្ចការងារតាមអនុការងារសំខាន់រួមមាន៖
-ទី១ យកចិត្តទុកដាក់ ពិនិត្យមើលលើសំណូមពរ របស់មូលដ្ឋានអាជីវកម្ម
-ទី២ ពិនិត្យទៅលើសំណូមពរ របស់បុគ្គលិកនិយោជក
-ទី៣ គិតដល់ការបណ្តុះបណ្តាល នៅក្នុងដំណាក់កាលនេះ។
លោក ថោង ខុន បន្ថែមថា មកដល់ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការជាចម្បងជុំទី៥ដើម្បីដោះស្រាយជួយដល់បុគ្គលិក និយោជក ដែលមានការប៉ះពាល់នេះ ជាង ៣ម៉ឺននាក់ នៅក្នុងវិស័យទេសចរណ៍ ដោយផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងម្នាក់ រយៈពេល ២ខែ ហើយជុំទី៥នេះ ផ្តល់២ខែបន្តទៀត។
សម្រាប់ផ្នែកឯកជន ប្រតិបត្តិករ អាជីវករ ដែលជាម្ចាស់ភោជនីយដ្ឋាន រាជរដ្ឋាភិបាលបានផ្តល់តាំងពីជុំទី១ម្លេះ គឺទី១ លើកលែងពន្ធអាជីវកម្ម មិនឲ្យអាជីវករបង់ប្រាក់ភាគទានសម្រាប់ ប.ស.សទេ ប៉ុន្តែនិយោជិតនៅតែទទួល ប.ស.ស ពីរាជរដ្ឋាភិបាលដដែល៕
ប្រភព៖ ផេកក្រសួងទេសចរណ៍