សម្តេច ហ៊ុន សែន សម្រេចចិត្តជាថ្មីរឿងកងទ័ពមួកខៀវ

  • 2020-08-17 05:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​នៅថ្ងៃនេះថា សម្តេច​បាន​សម្រេចចិត្តឡើងវិញថាមិនសុំ UN ពន្យារពេលប្តូរវេន​របស់​កងទ័ពមួកខៀវកម្ពុជានោះទេ។

សម្តេច​បាន​សរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់នៃការវិលត្រឡប់និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជាដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នៅព្រឹកនេះខ្ញុំបានសម្រេចឡើងវិញគឺមិនសុំពន្យាពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជានិងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ។ ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិបានផ្តល់ឱ្យយើងរៀបចំការធ្វើចត្តាឡីស័កបានងាយស្រួលដើម្បីទប់ស្កាត់ការនាំចូលកូវីដ១៩មកក្នុងប្រទេសនោះគឺ៖

១.មកពីប្រទេសម៉ាលី ខែកញ្ញា២០២០

២.ស៊ូដង់ខាងត្បូង ខែតុលា២០២០

៣.អាហ្រ្វិកកណ្តាល ខែវិច្ឆិកា២០២០

៤.លីបង់ ខែមករា២០២១

សូមនាយទាហាននាយទាហានរងនិងពលទាហានដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើរៀបចំខ្លួនដើម្បីវិលត្រឡប់និងសូមនាយទាហាននាយទាហានរងនិងពលទាហានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិនិងអង្គការសហប្រជាជាតិ។ បើទោះបីកម្ពុជាជាប្រទេសក្រីក្រនិងកំពុងប្រឈមជាមួយកូវីដ១៩បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជាត្រូវទៅកំពុងមានការវាយលុកដោយកូវីដ១៩ក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានិងកងទ័ពរបស់ខ្លួនមិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះឡើយ។ យើងចូលរួមដោយស្ម័គ្រចិត្តនិងការទទួលខុសត្រូវក្នុងឋាន:ជាសមាជិកអង្គការសហប្រជាជាតិ៕

អត្ថបទថ្មី
;