​វីរបុរស ​ស៊ុត១គ្រាប់​បញ្ចប់​ក្ដី​សង្ឃឹម​ PSG ធ្វើ​បាន​កំណត់ត្រា​ល្អ​មួយ​ដូច Messi ​កាល​ពី​៩ឆ្នាំ​មុន​

  • 2020-08-24 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kingsley Coman លេង​ក្នុង​តំណែង​ជា​ ខ្សែ​បម្រើ បាន​តែត​បញ្ចូលទី ១ គ្រាប់​នាទី ៦០ ​គ្រប់​គ្រាន់​អាច​ឲ្យ​ក្រុម Bayern Munich ឈ្នះ​ពាន​ UEFA Champions League លើក​ទី ៦ ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប ។

Coman ក៏បាន​ជាប់​ជា​ ​កីឡាករ​វ័យ​ក្មេង​ទី ២ ដែល​មាន​អាយុ​ត្រឹម ២៤ ឆ្នាំ អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី Lionel Messi ធ្វើ​បាន​ដំបូង​គេ​កាល​ពី​ឆ្នាំ ២០១១ កាល​នោះ​គេ​មាន​វ័យ ២៣ ឆ្នាំ​ប៉ុណ្ណោះ ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្ររវាង Barcelona ឈ្នះ ៣-១ លើ Manchester United ។

អតីត​កីឡាករ PSG ក្នុង​វ័យ ២៤ ឆ្នាំ​នេះ ​រូប​គេ​​ឈ្នះ​ពាន​សរុប ២០ ទៅ​ហើយ​( PSG, Juventus និង Bayern)​ ​ពាន​លីគ​និង​ពាន​ក្នុង​ស្រុក ​ជាពិសេស​ពាន​ Champions League នេះ​គឺ​ការ​ឈ្នះ​លើក​ទី១​ក្នុង​អាជីព​របស់​គេ។

Kingsley ក៏​ជា​កីឡាករ​សញ្ជាតិបារាំង​ទី ៥ ក្នុង​ប្រវត្តិសាស្រ្ត​ដែល​អាច​រក​គ្រាប់​បាល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL បន្ទាប់​ពី​កីឡាករ Karim Benzema, Zinedine Zidane, Marcel Desailly និង Basile Boli ដោយ Boli ធ្វើ​បាន​ដំបូង​គេ​បង្អស់​នៅ​ឆ្នាំ ១៩៩៣ ៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;