Son ប្រាប់ថា​ ពេល​ស៊ុត២គ្រាប់បើកឆាក Pre-season ជួយ​ឲ្យ​គេមានជំនឿ​ចិត្ត​​រក​គ្រាប់​បាល់​បន្ថែម

  • 2020-08-25 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ខ្សែប្រយុទ្ធ ​Son Heung Min ​កំពុង​​លេង​ឲ្យ​ក្លឹប Tottenham Hotspur បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ក្លឹប​ថា៖ "តាំង​ពី​រូប​គេ​ឈាន​ជើង​ដល់​ទឹក​ដី​អឺរ៉ុប មក​ទល់​ពេល​នេះ​បាន​ចូល​លេង Pre-season ១០ឆ្នាំ​ទៅហើយ រឹត​តែ​ពិសេស​បើ​បាន​ស៊ុត​ចូល​ក្នុង​ប្រកួត​បើកឆាក​នោះ បាន​ជួយ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ក្នុងការរក​គ្រាប់​បាល់ពេលប្រកួត​ពាន​ លីគ" ។

កាលពីថ្ងៃសៅរ៍កន្លងមក ​ក្រុម Spurs ដែល​ប្រកួត​បើក​រដូវកាល​ជាមួយ Ipswich Town បានយកឈ្នះ ៣-០ រកបាល់​២គ្រាប់ដោយ Son និង១គ្រាប់ទៀតដោយ​ខ្សែប្រយុទ្ធ​វ័យក្មេង Ryan Sessegnon ​។ ឯ​ការ​ប្រកួត​ពាន​លីគ Spurs បើក​ឆាក​នឹង​ត្រូវ​តតាំង​ជាមួយ​ Everton ​ថ្ងៃ​ ១២ ខែ​កញ្ញា​៕​

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទទាក់ទង៖ -Son ញាក់ខ្សែកាពារដាច់១តារាង ជាប់ជាគ្រាប់បាល់​ល្អបំផុតប្រចាំរដូវ​កាល​

ប្រភព៖ Twitter ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;