រឿងរ៉ាវខ្លះៗពីក្រោយ Messi ចង់ចាកចេញពី Barça មិនចាំបាច់មានតម្លៃខ្លួនអ្វីទាំងអស់
- 2020-08-26 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវខ្លះៗពីក្រោយ Messi ចង់ចាកចេញពី Barça មិនចាំបាច់មានតម្លៃខ្លួនអ្វីទាំងអស់
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃនេះ រឿងរ៉ាវ Lionel Messi កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយហេតុថា បុគ្គលផ្ទាល់បានជូនដំណឹងទៅថ្នាក់ដឹកនាំក្លឹប FC Barcelona ចង់ចាកចេញ។
យោងតាមសារព័ត៌មានអេស្ប៉ាញធំៗបានចុះផ្សាយថា ម្ចាស់ពាន Ballon'dor ៦ សម័យរូបនេះ អន់ចិត្តជាខ្លាំង ក្រោយបានដឹងគម្រោង (Project) សម្រាប់ឆ្នាំថ្មីរបស់ Barça លែងត្រូវការខ្សែប្រយុទ្ធ Luiz Suárez ជាមិត្តភក្តិជិតស្និទ្ធម្នាក់របស់គេ។ ទង្វើនេះគឺហាក់ដូចជា គ្មានការគោរពបន្តិចសោះ ដល់បុគ្គលដែលរួមរស់ជាមួយក្លឹបច្រើនឆ្នាំនិងជួយឲ្យឈ្នះពានជាច្រើន។
ជាមួយគ្នានោះ Messi ខ្លួនឯងក៏ មិនសប្បាយចិត្តនឹងថ្នាក់ដឹកនាំក្លឹប (មានលោកJosep Bartomeu ជាប្រធានក្លឹបកំពុងកាន់កាប់)។ Messi ឲ្យភាគីក្លឹប បញ្ចប់កិច្ចសន្យារបស់គេភ្លាមៗ ដើម្បីចាកចេញទៅដោយមិនមានតម្លៃខ្លួន បើទោះជាកុងត្រារបស់គេនៅសល់១ឆ្នាំទៀតក៏ដោយ។
ប្រភពច្បាស់ការមួយបានទម្លាយថា រឿងនេះភាគីក្លឹប (លោកJosep Bartomeu) មិនអាចឃាត់បានឡើយ តែមិនចង់ឲ្យចាកចេញ Free ដោយគំនិតថ្នាក់ដឹកនាំគិតថា ក្លឹបហោចណាស់ក៏ត្រូវតែមានតម្លៃផ្ដាច់កុងត្រា ក្រោម ៧០០ លានអឺរ៉ូដែរសម្រាប់ម្ចាស់ពានស្បែកមាស ៦សម័យរូបនេះ។
ក្លឹបជាច្រើនមានដូចជា Manchester City និង Inter Milan ជាបេក្ខភាពខ្ពស់ជាងគេមួយ ដែលអាចនឹងផ្ទេរយកខ្សែប្រយុទ្ធរូបនេះ ។ មកទល់ពេលនេះ គ្រប់យ៉ាងការផ្ទេរមិនទាន់ផ្លូវការទេ រង់ចាំមើលស្ថានភាពបន្តិចសិន ថាតើការផ្ទេរពិតជាកើតឡើងមែនដែរឬទេ? ប្រភព៖ BBC Sport