នាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់តំណែងយូរជាងគេ នឹងលាលែងពីតំណែង

  • 2020-08-28 06:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Shinzo Abe ដែលជានាយករដ្ឋមន្រ្តីជប៉ុន​កាន់តំណែងយូរជាងគេ ជិត៨ឆ្នាំនោះ​ បានលាលែងពីតំណែងហើយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២០នេះ។

បើតាម​ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បាន​ឱ្យដឹងថា ការលាលែងពីតំណែង​នេះ គឺដោយសារតែលោក​មានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ​ក្នុងរយៈពេលចុងក្រោយនេះ។

គួរ​រំលឹក​ដែរថា កាលពីឆ្នាំ​២០០៧ លោក Abe ក៏ធ្លាប់​លាលែងចេញពីតំណែងផងដែរ បន្ទាប់ពីធ្វើជានាយករដ្ឋមន្រ្តីបាន ១ឆ្នាំ ដោយសាររឿងអាស្រូវមួយចំនួន។ បន្ទាប់មកលោកបាន​ជាប់ឆ្នោត​ក្លាយជានាយករដ្ឋមន្រ្តីលើកទី២ នៅចុងឆ្នាំ​២០១២៕

ប្រភព៖ nytimes

អត្ថបទថ្មី
;